ព័ត៌មានទាន់ហេតុការណ៍៖

មណ្ឌលកំពង់ចាមបានជម្រុះអស់២៨ក្រុមហើយ

ចែករំលែក៖

ក្រោមអាកាសធាតុក្តៅបន្តិចប៉ុន្តែការប្រកួតវគ្គជម្រុះ Tiger Street Football Festival 2017 មណ្ឌលកំពង់ចាមនៅតែបន្តដោយរលូននិងជម្រុះអស់២៨ក្រុមហើយនៅថ្ងៃទី០៤ ខែមិនានេះរួមជាមួយអ្នកគាំទ្រយ៉ាងច្រើនកុះករនៅមុខសាលាគរុកោសល្យភូមិភាគខេត្តកំពង់ចាម។ហើយនៅសល់២៨ក្រុមទៀតត្រូវនិងធ្វើការប្រកួតបន្តព្រឹកស្អែថ្ងៃទី៥ ដែលេជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីជ្រើសរើសក្រុមដែលឈ្នះឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅពេលល្ងាចថ្ងៃដ៏ដែរបន្ទាប់មកនិងធ្វើការប្រកួតបន្តក្នុងការដណ្តើមយក លេខ១នៅក្នុងតំបន់ ដែលនិងទទួលបានរង្វាន់ទឹកប្រាក់ចំនួន១៥០០ ដុល្លា,លេខ២ ១០០០ ដុល្លារ, លេខ៣ ៥០០ ដុល្លារ និងលេខ ៤ទទួលបាន ២០០ដុល្លារ ។

នៅមណ្ឌលកំពង់ចាមនេះ ត្រូវការ ៦ក្រុមដើម្បីទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញថ្ងៃទី ១២ មីនា នៃពានរង្វាន់ Tiger Street Football Festival 2017 ដែលប្រាក់រង្វាន់កាន់តែច្រើនអស្ចារ្យ រហូតដល់ទៅ១៥០០០ដុល្លារ ។ លើសពីនោះក្រោយចប់ការប្រកួតក៏មានការប្រគំតន្រ្តីខ្នាតយក្សដោយមានការចូលរួមសម្តែងពីកំពូលតារាចម្រៀងល្បីៗ ដូចជាលោក ខេមរះសិរីមន្ត,លោក ឆាយ វិរះយុទ្ធ, ក. ពេជ្រសោភា, លោក ឆន សុវណ្ណារាជ, ក. ទេព បូព្រឹក្ស. ក.សុខសីឡាលិន, ក.សួស វិហ្សា, លោក ដេវិដ,ក.វីឌីណែត, និង លោកនាងប្រាក់សុគន្ធ ហើយនិងមានការផ្សាយបន្តផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍ រស្មីហង្សមាសចាប់ពីម៉ោង៨ដល់ម៉ោង១១យប់នេះដែលជាការបៀបចំរបស់ក្រុមហ៊ុនស្រាបៀរTiger ៕ ថម សន

 

6 1 2 3 5

 


ចែករំលែក៖