ព័ត៌មានទាន់ហេតុការណ៍៖

លោកយាយអាយុជាង៧០ឆ្នាំម្នាក់ត្រូវគ្រឿងចក្រថយក្រោយកិនស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តតាកែវ៖ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើផ្លូវលំកំពុងធ្វើមួយកន្លែង ស្ថិតនៅភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ រវាងលោកយាយចំណាស់ម្នាក់ នឹងគ្រឿងចក្រ(អាពីឡេពីឡឺ)កៀរដី បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។

លោក ជុំ ឈឿន អធិការនគបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា លោកយាយរងគ្រោះឈ្មោះ បិ ប្រេង អាយុ ៧៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃតាពង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ចំណែកគ្រឿងចក្រ(អាពីឡេពីឡឺ) ម៉ាក KOHASU GD605A ពណ៌ខៀវ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ ។

អ្នកឃើញហេតុកាណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញលោកយាយរងគ្រោះបានបណ្តើរកង់នៅចំណុចកើតហេតុខាងលើ ហើយត្រូវបាន អាពីឡេពីឡឺ កៀរដីថយក្រោយមិនប្រយ័ត្ន ក៏កិនជនរងគ្រោះតែម្តង ដែលបណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ។

បច្ចុប្បន្នសពលោកយាយរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកអាពីឡេពីឡឺ កៀរដី ត្រូវបានកម្លាំងអធិការនគបាលស្រុកព្រៃកប្បាសយកមករក្សាទុកដើម្បីរង់ចាំការដោះស្រាយ ៕ ស្រ៊ុន សិដ្ឋ

se (2) se se (1)


ចែករំលែក៖