ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌមានជ័យ ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០១៧ ខួបលើកទី១០៦

ចែករំលែក៖

ភ្នំពេញ៖ លោក ពេជ្រ កែវមុនី អភិបាល នៃគណអភិបាលខណ្ឌមានជ័យ និងលោកស្រី ចន គន្ធា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ បានប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៧ ក្នុងខួបលើកទី១០៦ ស្ថិតក្នុងសាលប្រជុំនៃសាលាខណ្ឌមានជ័យ ដោយផ្ដោតសំខាន់ក្រោមប្រធានបទ “ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព” ។

ពិធីនេះក៏មានការចូលរួមពីសំណាក់លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងលោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ លោកស្រី ចន គន្ធា ប្រធានសមាគមនារី ខណ្ឌមានជ័យ ព្រមទាំង អធិការនគរបាលខណ្ឌមានជ័យ មេបញ្ជាការមូលដ្ឋានខណ្ឌមានជ័យ ប្រជាពលរដ្ឋមន្ត្រីសាលាសង្កាត់មន្រ្តីសាលាខណ្ឌភាគច្រើនជាស្ត្រីសរុប១៤៦នាក់ ។

ការប្រារព្ធពិធី ដើម្បីអបអរសាទរ ខួបលើកទី១០៦ នៃទិវាអន្តរជាតិនារី៨ មីនា ក្រោមប្រធានបទ”ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព”នេះដែរ លោក ពេជ្រ កែវមុនី អភិបាល នៃគណអភិបាលខណ្ឌមានជ័យ បានលើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន ដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១-ទី២-និងទី៣ ដោយផ្នែកមួយផ្ដោតទៅលើគោលនយោបាយសមភាព”យែនឌ័រ” ដែលចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ក្នុងដំណើរឆ្ពោះទៅមុខ និងលើកកម្ពស់ស្ថានភាព សិទ្ធិ ឋានៈ និងតួនាទីរបស់ស្ត្រីនៅកម្ពុជា ដើម្បីសមភាពពិ តប្រាកដរវាងបុរសនិងស្ត្រីក៍ដូចជាសុខមាលភាពសង្គម កាត់បន្ថយអំពើហិង្សា ដែលជាបំណងប្រាថ្នារបស់បុគ្គលគ្រប់រូប គ្រប់វិស័យ គ្រប់ទីកន្លែង ពិសេសស្ត្រី ជាភ្នាក់ងារនាំមកនូវការផ្លាស់ប្ដូរឥរិយាបទក្នុងគ្រួសារតាមរយៈ ការអប់រំទូន្មានកូន ចៅឲ្យបានល្អ មិនប្រព្រឹត្តអំពើឧបាយមុខ និងការប្រើហិង្សាគ្រប់រូបភាព ។

បន្ថែមពីនេះ អំពើហិង្សា គឺជាឧបសគ្គនៃវឌ្ឍនភាព សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ហើយធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត អារម្មណ៍ និងរាងកាយរបស់បុគ្គល ជាពិសេសអំពើហិង្សាគឺជាការរំលោភសិទ្ធិមនុស្សដែលមានផលប៉ះពាល់អវិជ្ជមានខ្លាំងទៅលើស្ត្រី និងកុមារ ។

ម្យ៉ាងវិញទៀតការលំហូរចូលនូវវប្បធម៌បរទេស បច្ចេកវិជ្ជាពត៌មាន បាន នាំមកនូវរូបភាពផ្សេងៗ នៃអំពើហិង្សា ការជួញដូរមនុស្ស ការរំលោភសេពសន្ថវៈ និងប្រើប្រាស់គ្រឿងញៀន ដែលអ្នករងគ្រោះភាគច្រើនជាស្ត្រី និងកុមារ ។

លោក ពេជ្រ កែវមុនី បានលើកឡើងទៀតថា ថ្មីៗនេះរាជរដ្ឋាភិបាលបានសម្រេចលុបចោលការយកតម្លៃសេវាមួយចំនួនទាក់ទងនិងសេវារដ្ឋបាលសាធារណៈ(អាត្រានូកូលដ្ឋាន)គឺផ្ដល់ជូនដោយឥតគិតថ្លៃនូវសេវាចុះបញ្ជីនិងបណ្ដាញសង្គមទំនើបជាដើមហើយបញ្ហាដែលនៅសេសសល់ តម្រូវឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ និងដៃគូអភិវឌ្ឍន៍រួមគ្នាអនុវត្តបន្តទៀត ឲ្យកាន់តែមានភាពប្រសើឡើងព្រមទាំងបន្តការគាំទ្រនិងប្រែក្លាយខ្លឹមសារនៃប្រធានបទ”ស្ត្រីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព”ដើម្បីឲ្យក្លាយទៅជាសកម្មភាពជាក់ស្ដែង ឈានទៅ សម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ។

ជាមួយគ្នានោះ លោក ពេជ្រ កែវមុនី និងលោកស្រី ចន គន្ធា ជាភរិយារបស់លោក ក៏បានប្រគល់វត្ថុអនុស្សារីយ៍ជាចំណងដៃ ដល់មន្ត្រីថ្នាក់ក្រោមចំនួន១៤៦នាក់ ដោយក្នុងម្នាក់ៗទទួលបានសារ៉ុងចំនួន១ និងថវិកា១០ម៉ឺនរៀល ៕ តាឡឹម

abc (3) abc abc (1) abc (2)


ចែករំលែក៖