ព័ត៌មានទាន់ហេតុការណ៍៖

នាយ​ឧត្តមសេនីយ៍ ​សៅ ​សុខា ​អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីកិច្ចប្រជុំត្រួតពិនិត្យ ការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

ចែករំលែក៖

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និង លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

ពិធីនេះ បានប្រព្រឹត្តឡើងកាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ។ ក្នុងអង្គប្រជុំ ក៏មានការអញ្ជើញចូលរួមមាន អនុប្រធាន សមាជិកនៃគណៈកម្មការជាតិ ថ្នាក់ដឹកនាំ តំណាងក្រសួងរ៉ែនិងថាមពល នាយទាហាន នាយនគរបាលជាតិ និងនាយអាវុធហត្ថជាច្រើនរូបផងដែរ ៕ ហេង សូរិយា

ae (2) ae ae (1)


ចែករំលែក៖