ព័ត៌មានទាន់ហេតុការណ៍៖

លោក ជីវ ចាន់តារា ចូលកាន់ដំណែងជំនួស លោក ច្រឹង ខ្មៅ ជាព្រះរាជអាជ្ញារអមសាលាដំបូងខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ៖ លោក ជីវ ចាន់តារា ត្រូវបានប្រកាសចូលកាន់ដំណែងជាព្រះរាជអាជ្ញារអមសាលាដំបូងខេត្តតាកែវ រីឯ លោក ច្រឹង ខ្មៅ ត្រូវផ្លាស់ទៅកាន់មុខ តំណែងជាព្រះរាជអាជ្ញារអមសាលាដំបូងខេត្តស្ទឹងត្រែងវិញ។

ពិធីប្រកាសផ្លាស់ប្តូរដំណែងព្រះរាជ អាជ្ញារខាងលើនេះ បានធ្វើឡើងកាលពី រសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ក្រោម អធិបតីលោក កើត រិទ្ធ រដ្ឋលេខាធិការ ក្រសួងយុត្តធម៌ និងលោក ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមន្រ្តីពាក់ព័ន្ធក្នុងខេត្តតាកែវមួយចំនួនទៀត។

ថ្លែងនៅក្នុងពិធីខាងលើនេះ លោក ច្រឹង ខ្មៅ មុនការចាកចេញទៅកាន់មុខតំណែងនៅខេត្តស្ទឹងត្រែងក៏បានជំរុញ ដល់អ្នកចូលកាន់ដំណែងថ្មីឲ្យពន្លឿនដល់សំណុំរឿងដែលនៅសេសសល់ឲ្យបានឆាប់ជៀសវាងធ្វើឲ្យប៉ះពាល់ដល់ជនដែលត្រូវបានឃុំខ្លួនហួសការកំណត់ ហើយមិនទាន់ត្រូវបានបញ្ជូនមកកាត់ក្តី។

ក្នុងឱកាសខាងលើនេះដែរ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញារដែលត្រូវចូលកាន់ដំណែងថ្មីបានប្តេជ្ញាចិត្តថានឹងខិតខំបំពេញ តួនាទីដែលថ្នាក់លើប្រគល់ឲ្យប្រកប និងប្រព្រឹត្តទៅដោយភាពយុត្តិធម៌ជូនដល់ ប្រជាពលរដ្ឋ។ ជាពិសេស មិនកាត់ក្តី លំអៀង មិនលំអៀងព្រោះតែស្អប់ មិន លំអៀងព្រោះតែល្ងង់ និងមិនលំអៀង ព្រោះតែភ័យខ្លាច។

មានប្រសាសន៍សំណេះសំណាលនៅក្នុងពិធិនេះលោក ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែងក៏បានសូមឲ្យលោកព្រះរាជអាជ្ញារដែលទើបនឹងចូលកាន់ដំណែងថ្មីមានការសហការ និងទំនាក់ទំនងឲ្យបានល្អជាមួយនឹងរដ្ឋបាលសាលាខេត្តដូចកាលពីលោកព្រះរាជអាជ្ញារចាស់ធ្លាប់ធ្វើ បើទោះបីជាស្ថាប័នទាំង២ចែក អំណាចគ្នាដាច់ និងខុសគ្នាក៏ដោយ។ នៅ ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តក៏បានសន្យាថានឹងផ្តល់ថវិការជួយដល់រដ្ឋបាលសាលាដំបូងខេត្តតាកែវ ព្រោះកន្លង ទៅលោកធ្លាប់ដឹងថា សាលាដំបូងខេត្តមានការខ្វះថវិកាសម្រាប់បំពេញបេសកកម្មដូចជា មន្រ្តីត្រូវយកលិខិតទៅបិទផ្សព្វផ្សាយ ដល់លំនៅដ្ឋានជនសង្ស័យ ក៏ដូចជាលិខិត លើកលែងទោស លិខិតផ្តន្ទាទោស ព្រមទាំងលិខិតផ្សេងៗទៀតត្រូវយកទៅប្រគល់ ឲ្យអាជ្ញាធរឃុំ-សង្កាត់ជាដើម៕ ស៊្រុន សិដ្ឋ

ae (1) ae ae (2)


ចែករំលែក៖