ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្នងការខេត្តព្រះសីហនុឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀន៣នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បង្រា្កបករណីគ្រឿងញៀន១ករណី នៅចំណុចក្រុម១៦ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទី១ដែលត្រូវចាប់ខ្លួន ឈ្មោះ ខន សួរ ហៅសម្បត្តិ ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅមិនពិតប្រាកដ មុខរបររត់ម៉ូតូឌុប ។ វត្ថុតាងចាប់យក រួមមានៈ ថ្នាំញៀនមេតំហ្វេតាមីនចំនួន១កញ្ចប់ទម្ងន់២៧,៩ក្រាម, ទូរស័ព្ទ២គ្រឿង, ម៉ូតូ ១គ្រឿង, ជញ្ជឹងថ្លឹងគ្រឿងញៀន ១គ្រឿង ។

ជនសង្ស័យទី២ ឈ្មោះ សំ ស៊ីនួន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរម៉ាស្សា ទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ វត្ថុតាងដកហូតមាន ទូរស័ព្ទ ១គ្រឿង និង ជនសង្ស័យទី៣ ឈ្មោះ រិទ្ធិ ឆក ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនល្មើសទៅតុលាការ ៕ ឆ្លាម សមុទ្រ

ae (1) ae


ចែករំលែក៖