ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់ កម្ពុជា ម៉ាឡេស៊ី នៅតែជាបងប្អូន ដ៏ល្អតែមួយ លើការងារ នយោបាយ និងសង្គម

ចែករំលែក៖

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ កម្ពុជា .ម៉ាឡេស៊ី នៅតែជាបងប្អូតែមួយ លើការងារ នយោបាយ ,សេដ្ឋកិច្ច សង្គមកិច្ច ,ឧស្សាហកម្ម ,កសិកម្ម ,ពាណិជ្ជកម្ម, វប្បធម៏ និងការ ងារមនុស្សធម៏ នៅសហគមន៏ លោកបានបញ្ជាក់ បែបនេះ ខណៈលោក ទទួលជួបពិភាក្សាការងារ ជាមួយលោក YB Dato’ Sri Hasan Bin Malek ឯកអគ្គ រាជទូត ម៉ាឡេស៊ី ប្រចាំនៅកម្ពុជា និងផ្លាស់ប្ដូរបទពិសោធន៏ ការងារជាមួយ គ្នា ឲ្យកាន់តែ រឹងមាំបន្ថែមទៀត និងពិសារអាហារ សាមគ្គី រួមជាមួយមន្ដ្រីជាន់ខ្ពស់ នៃបក្សកាន់អំណាចម៉ាឡេ ស៊ីចំនួន ៤០ នាក់ នៅសណ្ឋាគារ NagaWorl dHotel ភ្នំពេញ នាថ្ងៃទី០៧ មីនា ឆ្នាំ២០១៧ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ ដើម្បីចូល រួមអភិវឌ្ឍន៏ប្រទេសជាតិ ឲ្យមានការររីកចម្រើន ក្នុងនាមប្រជាពលរដ្ឋរស់នៅសហគមន៏តែមួយ បើទោះបីសាសនា ឥស្លាមនៅលើពិភពលោកមួយ ចំនួន តូចកំពុងតែបែបបាក់យ៉ាងណាក្ដី តែបងប្អូនសាសនាខ្មែរឥស្លាមនៅតែប្រកាន់ជំហ៊រដើរតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសម្រេចផ្ដល់បេក្ខភាព គ្រូបង្រៀន ជាសាសនាឥស្លាមចំនួន១៥០០នាក់ ទៅក្នុងស្ថាប័នរដ្ឋ ដោយផ្ដល់ប្រាក់ បៀវត្ដ ពេញលេញ ។

លោកបន្ដថា ៖ ជាមួយគ្នា នេះម៉ាឡេស៊ី ក៏ បានចូលរួមចំណែកអភិវឌ្ឍន៍លើកស្ទួយ សហគមន៍ឥស្លាមកម្ពុជាតាមរយៈ ជំនួយឧបត្ថម្ភមនុស្សធម៌ ផ្សេងៗដូចជា ការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត បានបន្តការសិក្សានៅតាម សកលវិទ្យាល័យនានានៅ ប្រទេសម៉ាឡេស៊ី បានចូលរួមកសាងវិហារ, សាលារៀន ,វគ្គបណ្តុះបណ្តាលគ្រូបង្រៀន ,សិក្ខាសាលាជំនាញ ហិរញ្ញវត្ថុឥស្លាម , ការគ្រប់ គ្រងវិស័យហាឡាល , ការប្រមូលវិស័យវ៉ាហ្គាហ្វ (ទាយជ្ ជទាន) គ្រប់គ្រងវិស័យហ្សាកាត់ (ការបរិច្ចាគទ្រព្យ) បច្ចេកទេស គ្រប់គ្រងហាជ្ជី (ការធ្វើធម្មយាត្រា) បច្ចេកវិទ្យា ឧបត្ថម្ភដល់កុមារកំព្រា កម្មវិធីស្រាយបួស និងជំនួយគ្រោះធម្មជាតិជាដើម ៕ សំរិត

unnamed (1) unnamed (2) unnamed (3) unnamed (4) unnamed (5) unnamed


ចែករំលែក៖