ខេត្តស្ទឹងត្រែង៖ សត្វគោជាច្រើនក្បាលត្រូវគេព្រលែងឲ្យដើរពាសវាលពាសកាលយ៉ាងអនាធិបតេយ្យបង្កការថ្នាំងថ្នាក់ជាខ្លាំងដល់អ្នកធ្វើដំណើរតាមដងផ្លូវ ស្ថិតទីរួមក្រុង និងទីរួមខេត្តស្ទឹងត្រែងតែម្តង ។
ប្រភពពីប្រជាពលរដ្ឋបាននិយាយថា: សត្វគោប៉ុន្មានក្បាលនេះ គេតែងតែឃើញលែងដើរគ្មានម្ចាស់គ្វាល និងមើលការខុសត្រូវនោះទេ ។ សត្វទាំងនោះបានដើរនៅតាមផ្លូវសារធារណ: និងដើរចូលផ្សារ ហើយទៅស៊ីស្មៅសួនច្បារមុខសាលាខេត្តស្ទឹងត្រែង និងសួនច្បារកំសាន្តរបស់បងប្អូនជិតឆ្ងាយ ។
ប្រភពដដែលបានបន្តទៀតថា ពួកគាត់សំណូមពរដល់អាជ្ញាធរ និងមន្ត្រីមានពាក់ព័ន្ធ គួរតែចាត់ការទៅលើម្ចាស់គោនេះដែលមិនខ្វល់ពីផលប៉ះពាល់ទ្រព្យសម្បត្តិ អ្នកដទៃ និងទ្រព្យសម្បត្តិរបស់រដ្ឋ ហើយធ្វើឲ្យកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរ និងជាយថាហេតុ បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គ្នានអ្នកទទួលខុសត្រូវដល់អ្នករងគ្រោះ ។
លោកសំ វុទ្ធី ប្រជាការពាភូមិក្រុងស្ទឹងត្រែងបានឲ្យដឹងថាៈ គោនេះមានម្ចាស់ជាមន្ត្រីរាជការបីស្ថាប័ន មិនដែលខ្វាល់ឡើយ តែងតែលែងឲ្យដើរពាសវាលពាសកាល ដោយគេអាងខ្លួនមានមុខងារជាមន្ត្រីតុលាការ ជាគ្រូបង្រៀន ជានគរបាលផង មិនគិតពីផលប៉ះពាល់ទ្រព្យសម្បត្តិអ្នកដទៃ និងរដ្ឋនោះទេ ។
បច្ចុប្បន្នគោទាំង២០ក្បាលនេះ បានត្រូវគៀងយកមករក្សារទុកក្នុងមន្ទីវប្បធម៌ខេត្ត រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ និងផាកពិន័យដើម្បីឲ្យរាងចាល ។ លោកបន្តទៀតថា: ការធ្វើនេះក្រោមការបញ្ជាផ្ទាល់ពីលោកប៊ុន ណារី អភិបាលក្រុងស្ទឹងត្រែង ៕ មាស សុផាត