ខេត្តតាកែវ៖ បុរសម្នាក់ត្រូវកម្លាំងនអធិការដ្ឋានគបាលស្រុកព្រៃកប្បាស ឃាត់ខ្លួន បន្ទាប់ពីបានយកកំបិតអារ.កប្រពន្ធបណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍ខាងលើនេះកើតឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០១៧ នៅចំណុច ភូមិ ព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ីម សុភា ហៅ វិរៈ ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុខាងលើ ចំណែកឯជនរងគ្រោះមានឈ្មោះ កឹក ទូច ភេទស្រី អាយុ ៣២ ឆ្នាំ ។
ប្រភពពីគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុបុរសជាជនសង្ស័យបានមកពីផឹកស៊ីវិញ រអ៊ូរខឹងបងថ្លៃស្តីបន្ទោស ថាឲ្យខំប្រឹងរកស៊ី កុំសូវផឹកស៊ីពេក បន្ទាប់មកក៏ឈ្លោះប្រកែកគ្នាជាមួយប្អូនថ្លៃម្នាក់ទៀត ហើយខឹងប្រពន្ធកាន់ជើងប្អូនថ្លៃ ក៏ស្ទុះទៅបើកទូយកកំបិតមកអារកប្រពន្ធតែម្តង ដែលភ្លាមៗនោះ ក្រុមគ្រួសាបានបញ្ជូនស្រ្តីរងគ្រោះមកកាន់មន្ទីពេទ្យបង្អែកស្រុកព្រៃកប្បាស ដើម្បីសង្រ្គោះ និងព្យាបាល ។
ក្រោយពីទទួលព័ត៌មានកម្លាំងជំនាញអធិការដ្ឋាននគបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្រុកព្រៃល្វា បានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕ ភ្នំដា