ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយសារគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ។

បើតាមការសន្និដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋនៅក្បែរកន្លែងកើតបានដឹងថា រថយន្តធុនធំ ពីជើងទៅត្បូង ហើយជនរងគ្រោះចេញពីត្បូងទៅជើង ទិសដៅបញ្ច្រសទិសគ្នាបុកពេញទំហឹងបណ្តាលឱ្យជនរងគ្រោះបាក់ជើងទាំងពីរ បែកក្បាលស្លាប់ភ្លាមៗគួរឱ្យរន្ធត់ កាលពីវេលាម៉ោង1និង30នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី11 ខែមីនា ឆ្នាំ2017 ចំណុចផ្លូវអាស៊ានថ្មីស្ថិតនៅភូមិកំពង់ថ្ម (ហៅចុងភូមិ) ឃុំកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុកខេត្តកំពង់ធំ ។

ក្រោយពីកើតហេតុ តៃកុងរថយន្តបើករត់គេចបាត់ស្រមោល ។

ជនរងគ្រោះឈ្មោះឆេង រដ្ឋា ភេទប្រុស អាយុ29ឆ្នាំ ជាបុគ្គលិកធនាគារ អេខឹមខេ មានប្រពន្ធ និងកូនស្រីម្នាក់អាយុជាងមួយខួប ទីលំភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ជនរងគ្រោះជិះម៉ូតូឌ្រីមសង់ C125 ពណ៌ខ្មៅ សេរី 2013 ស្លាកលេខ កំពង់ធំ 1F3695 ។

ប្រពន្ធជនរងគ្រោះបានឱ្យថា មុនកើតហេតុ ប្តីរបស់គាត់ទៅហូបការនៅភូមិដូង ឃុំចុងលុះដល់វេលាម៉ោង9ទៅម៉ោ10យប់ គាត់បានទូរស័ព្ទទៅប្តីគាត់ តែទូរស័ព្ទតេចូលមិនលើក ចេះតែព្យាយាមតេរហូតក្រោយមក មានគេមកប្រាប់ថា ប្តីរបស់គាត់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ។

សាកសព បងប្អូនប្រពន្ធ កូនឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូប៉ូលិសស្រុកសន្ទុកបានប្រគល់ឱ្យប្រពន្ធជនរងគ្រោះវិញ ។ ចំណែករថយន្តបង្កហេតុប៉ូលិសកំពុងស្រាវជ្រាវដើម្បីចាប់មកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី

ae (1) ae (2) ae (3) ae (4) ae (5) ae (6) ae (7)


ចែករំលែក៖