ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបរថយន្តដឹកឈើ និងឆែកឆេរឃ្លាំងទំទិញរកឃើញវត្ថុតាងជាច្រើនទៀត ចំណែកម្ចាស់ឃ្លាំងរត់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្តីជំនាញរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ សហការជាមួយកម្លាំងស្រាវជ្រាវ និងបង្រ្កាបបទល្មើសព្រៃឈើកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ អាវុធហត្ថស្រុកវាលវែង បង្រ្កាបរថយន្តភ្លៅដឹកឈើពេញ និងរកឃើញវត្ថុតាង(ឈើ)យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត ជ្រកក្រោមយីហោឈ្មោះ(ហេង ផល្លី) មានទទួលទិញពោត សណ្ដែក ល្ង ដំឡូងមី និងលក់គ្រឿងសំណង់គ្រប់ប្រភេទ។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកងកម្លាំងកងរាជអាវុធហត្ថចុះប្រតិបត្តិការខាងលើបានឲ្យថា កម្លាំងមន្រ្តីជំនាញដឹកនាំដោយលោក ហម សាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទចុះសហការនេះ លទ្ធកម្លាំងបង្រ្កាបបានរួមមាន រថយន្តចំណុះភ្លៅ ៥ចំនួន ១គ្រឿងម៉ាក ហ្វុយហ្សូ ពណ៏ទឹកប៊ិច គ្មានស្លាកលេខ ដឹកឈើហុបអារជ្រុងប្រភេទ(រាជកុល)ពេញរថយន្តចំនួន ៧០ដុំ ប៉ុន្តែរហូតមកដល់រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ មិនដឹងអំពីចំនួនម៉ែត្រគូបនៅឡើយទេ។

ប្រភពខាងលើបន្តថាក្នុងកិច្ចប្រតិបត្តិការនេះ កំលាំងបានឈានដល់ធ្វើការឆែកឆេឃាំ្លងយីហោ(ហេង ផល្លី) មានទទួលទិញពោត សណ្ដែក ល្ង ដំឡូងមី និងលក់គ្រឿងគ្រប់ប្រភេទ របស់ឈ្មោះ ហេង ផល្លី ភេទស្រី អាយុ ៤១ឆ្នាំ បច្ចុប្បន្នរស់នៅស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងរកឃើញវត្ថុតាងឈើប្រភេទ(រាជកុល)ចំនួន ៥១ដុំ ស្មើរនឹងចំនួន ៥,៧៦១ម៉ែត្រគូប និងឈើអារប្រភេទប្រណិត(ធ្នង់)ចំនួន ៩៥កំណាត់ ស្មើរនឹងចំនួន ២២២៥គីឡូក្រាម និងឈើអារប្រភេទប្រណិត(បេង)ចំនួន ៥១កំណាត់ ស្មើរនឹងចំនួន ៨៩០គីឡូក្រាម ចំណែកម្ចាស់ឃ្លាំងខាងលើបានរត់គេចខ្លួន។

ប្រភពដដែលបន្តទៀតថាចំពោះវត្ថុតាងខាងលើនេះ បានបំពេញនីតិវិធី និងដឹកយកទៅប្រគល់ឲ្យមន្រ្តីបរិស្ថាន ស្នាក់ការដែនជំរកសត្វព្រៃភ្នំសំកុស ដើម្បីរក្សាទុក និងចាត់ចែងបន្ត។

ករណីខាងលើនេះ បើយោងតាមប្រភពផ្សេងៗលើកឡើងស្រដៀងៗគ្នាថា ថៅកែឃ្លាំងយីហោ(ហេង ផល្លី) មានទទួលទិញពោត សណ្ដែក ល្ង ដំឡូងមី និងលក់គ្រឿងគ្រប់ប្រភេទនេះ ជាមុខសញ្ញាចាស់ឈ្មួញជំនួញឈើប្រភេទប្រណិត នៅស្រុកបាកានយូឆ្នាំហើយ ទើបនឹងមកបើកឃ្លាំងខាងលើប៉ុន្មានឆ្នាំនេះនោះទេ ហើយគាត់ក៏នៅតែបន្តការងារចាស់ដោយជ្រកក្រោមយីហោ(ទទួលទិញផលកសិកម្ម) និយាយរួមដឹកពោត,សណ្ដែក, ល្ង, ដំឡូងមីពីលើក (ឈើពីក្រោម) ហើយគេកំពុងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចបន្តផងដែរ។

ពាក់ព័ន្ធបញ្ហាលើកឡើងខាងលើនេះដែរ អ្នកសារព័ត៌មាន មិនអាចសុំការពន្យល់ពីអ្នកស្រី ហេង ផល្លី បាននោះទេ ខណៈទូរស័ព្ទចូលគ្មានអ្នកទទួល៕ បឹុម ពិន

se (1) se (2) se (3) se (4) se (5) se (6) se (7) se (8) se (9) se (10) se (11)

de


ចែករំលែក៖