ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ ហែល វ៉ា រង់ស្នៀតកែង និងនាគវ័ធកន្ទុយជ័យ ប៊ុន សង់ សន្លប់ត្រឹមទឹកទី២

ចែករំលែក៖

ភ្នំពេញ៖ ជំនួបប្រកួតកីឡាប្រដាល់គុនខ្មែរ រវាងកីឡាករ ជ័យ ប៊ុនសង់ មកពីក្លិបគីសែមានប្ញទ្ធិអាជ្ញាធរជាតិអាវុធគីមី ជាមួយកីឡាករ ហែល វ៉ា មកពីក្លិបឃ្លាំងកីឡា ខេត្តពោធិសាត់ បានធ្វើឲ្យទស្សនិកមានអារម្មណ៍ព្រឺព្រួចយ៉ាង ក្រោយពីស្នៀតនាគវ័ធកន្ទុយរបស់ជ័យ ប៊ុនសង់ធ្វើឲ្យលោកអាជ្ញាកណ្តាលរាប់ហែល វ៉ាចំនួន៨ម្តង នៅចុងទឹកទី១ កាលពីល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនៅសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ TIFFI ARINA។

ក្នុងឋានៈជាគូពិសេស ប្រចាំសប្តាហ៍របស់សង្វៀននេះ កីឡាករ ហែល វ៉ាបានចំណាយកម្លាំងច្រើន តែមិនទទួលបានផលល្អសម្រាប់ការវាយបកទៅលើ ជ័យ ប៊ុនសង់វិញឡើយ ។ យ៉ាងណាការប្រកួតរបស់ពួកគេទាំង២នាក់ ពិតជាធ្វើឲ្យអ្នកគាំទ្ររន្ធតចិត្តម្តងៗនៅពេលជ័យវាយសន្ធប់ ដោយស្នៀតជង្គង់ កែង ជើងទាត់ សំដៅលើចំណុចខ្សោយ របស់ ហែល វ៉ា។ មហិចតាកីឡាករ ហែល វ៉ា ទាមទាររកឱកាសវាយសង់តាមស្មើពិន្ទុ ជ័យ ប៊ុនសង់ក្នុងទឹកទី២វិញក្រោយ ប៊ុនសង់ប្រើស្នៀតនាគវ័ន្តកន្ទុយ បណ្តាលឲ្យអាជ្ញាកណ្តាលរាប់៨ម្តង ។

ការព្យាយាមរបស់កីឡាករ ហែលវ៉ាត្រូវបរាជ័យ ដោយស្នៀតវាយកែងរបស់ជ័យ ប៊ុនសង់ ត្រូវចំធ្គាមខាងឆ្វេងបណ្តាលឲ្យ ហែល វ៉ាដួលសន្លប់ភ្លាមនៅចុងទឹកទី២ ។ ការដួលសន្លប់របស់កីឡាករ ហេល វ៉ាខាងលើនេះ ត្រូវបានគណៈកម្មការរៀបចំការប្រកួតសន្យាជាមួយទស្សនិកថា និងរៀបចំឲ្យពួកគេបានជួបប្រកួតគ្នាម្តងទៀត ក្នុងនាមគូសង់សឹក។

ក្រៅពីការប្រកួតរបស់កីឡាហែល វ៉ានិងកីឡាករ ជ័យ ប៊ុនសង់ខាងលើនេះ កីឡាករ ចៅ ផលមកពីក្លិប សំរោងកោងកីឡាខេត្តបាត់ដំបងត្រូវចាញ់ក្រោមថ្វីដៃ កីឡាករ ឡៅ ផានាថមកពីក្លិបម្កុដរាជសីហ៍ ដោយមិនអស់ចិត្ត។ ជាមួយគ្នានោះដែរ កីឡាករ សយ សុខ មកពីពន្លឺវិបុលដារិទ្ធពោធិសែន សន្លប់ក្រោយថ្វីដៃកីឡាករ ស៊ុំ សុខឡេង មកពីក្លិបសាលវ័ន្តកីឡា ក្នុងទឹកទី៣ និងកីឡាករ លីន សុវណ្ណារ៉ា មកពីក្លិបបូរីរាជសីហ៍មានរិទ្ធ បោះបង់ការប្រកួត ដោយសារបូតដៃ ៕ សារីម

អាជ្ញាកណ្តាលរាប់ ហែល វ៉ា ចៅ ផលឌឿ និង ឡៅ ផានាថ ហែល វ៉ា និង ជ័យ ប៊ុនសង់ IMG_7543


ចែករំលែក៖