ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ជើងដើរលួចកាបូបនៅក្នុងរថយន្តយា៉ងសកម្មក្នុងរាជធានីភ្នំពេញត្រូវនគរបាលប៉ុស្តិ៍ទំនប់ទឹកចាប់បានហើយ

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនបានហើយ ជនសង្ស័យម្នាក់ជើងដើរលួចកាបូបនៅក្នុងរថយន្តយា៉ងសកម្មនៅក្នុងរាជធានីភ្នំពេញ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងែទី១៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរេ៉ត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ឆាត បុ៊នធឿង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅម្ដុំវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

បើតាមប្រភពព័ត៌មានពីលោក ផន អូន នាយបុ៉ស្តិ៍នគរបាលរដ្នបាលទំនប់ទឹក បានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១ุุ៦ នៅវេលាមោ៉ង២រសៀលជនសង្ស័យម្នាក់ខាងលើបានធ្វើសកម្មភាពបើកទ្វារថយន្តឡិុចសុីសមួយគ្រឿង នៅម្ដុំក្រោយពេទ្យរុស្សីតាមបណ្ដោយផ្លូវលេខ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ហើយជនសង្ស័យបានលួចយកកាបូបលុយបានហើយក៏មានបក្ខពួកជិះម៉ូូតូមកយកហើយនាំគ្នាជិះគេចខ្លួនបាត់ស្រមោលតែមង្ត ក្រោយពីសមត្ថកិច្ចបុ៉ស្តិ៍ទំនប់ទឹកបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះសមត្ថកិច្ចបុ៉ស្តិ៍ទំនប់ទឹកបានធ្វើការស្រាវជ្រាវរហូតនៅវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងែទី១៣ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរេ៉ត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន សមត្ថកិច្ចបុ៉ស្តិ៍ទំនប់ទឹកកំពុងល្បាតក្នុងមូលដ្នាន ក៏បានប្រទះឃើញជនសង្ស័យខាងលើ កំពុងជិះតែកង់ក៏ត្រូវសមត្ថកិច្ចបុ៉ស្តិ៍ទំនប់ទឹកឃាត់បានតែម្តង ។

ក្រោយពេលកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ ស រស្មី

image1 (1) image2


ចែករំលែក៖