ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ដែលត្រូវប្តីដុត ឥឡូវត្រូវបានស្លាប់ហើយ បន្សល់ទុកកូនស្រីម្នាក់អាយុ៨ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ រឿងរ៉ាវក្នុងគ្រួសារមួយដែលប្តីបានដុតប្រហារទៅលើប្រពន្ធកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ បណ្ដាលឲ្យរបួសធ្ងន់ ចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់នោះ ឥឡូវនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ស្ត្រីរងគ្រោះត្រូវបានលាចាកលោកយើងនេះហើយ ដោយបន្សល់ទុកកូនស្រីម្នាក់អាយុ៨ឆ្នាំរស់នៅកណ្តោចកណ្តែង ។

ស្ត្រីរងគ្រោះឈ្មោះ សុឹម សត្ថាវី អាយុ២៨ឆ្នាំ មុខរបរលក់គ្រឿងម្ជូរនៅសាលាដង្កោ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

គួរបញ្ជាក់ផងដែលថា ករណីប្តីដុតប្រពន្ធទាំងរស់នេះ ដោយសារតែភ្លើងប្រចណ្ឌទើបឈានទៅដល់ថ្នាក់ដុតប្រពន្ធរួចទៅលោតទឹកសម្លាប់ខ្លួននៅស្ពានព្រះមុន្នីរវង្សថ្មីតែដោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋថា មានអ្នកលោតទឹកសម្លាប់ខ្លួនទើបរាយការណ៍ដល់សមត្ថកិច្ចក៏ជួយសង្គ្រោះយកមកដាក់ប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ១សួរនាំ ទើបដឹងថា បុរសម្នាក់នេះបានដុតប្រហារយ៉ាងសាហាវទៅលើប្រពន្ធរួចបានមកលោតទឹកប៉ុនប៉ងសម្លាប់ខ្លួនជាក្រោយតែមិនបានសម្រេច ។ ដោយសារករណីដុតប្រហារប្រពន្ធនៅទឹកដីខណ្ឌដង្កោ សមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ១ បានទំនាក់ទំនងមកសមត្ថកិច្ចខណ្ឌដង្កោយកជនសង្ស័យមកសាកសួរ និងដេីម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ

IMG_1326 IMG_1329 IMG_1336 IMG_1337 IMG_1338


ចែករំលែក៖