ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកដង្កោ ខណៈត្រូវបានស្រ្តីម្នាក់យកពូថៅមកកាប់យ៉ាងចាស់ដៃ រីឯស្រ្តីបង្កក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ។
ហេតុការណ៍នេះ បានកើតឡើងកាលពីរវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។
ស្រ្តីបង្កមានឈ្មោះ លី គឹមជឿន អាយុ៤០ឆ្នាំ មុខរបរលក់ដូរនៅផ្ទះ មានទីលំនៅ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។
ចំណែកបុរសរងគ្រោះមានឈ្មោះ ព្រំ យិន អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិកើតហេតុខាងលើ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសជនរងគ្រោះបានជិះម៉ូតូកាត់មុខផ្ទះរបស់ស្រ្តីជនដៃដល់ ពេលនោះស្រ្តីជាជនដៃដល់បានស្រែកថា ហែងជិះម៉ូតូលឿន មេះហា គ្រាន់តែស្រែកថា ប៉ុណ្ណឹងធ្វើឲ្យបងស្រីរបស់បុរសរងគ្រោះ មកស្រែកជេរគាត់(ជនសង្ស័យ) នៅមុខផ្ទះ រួមទាំងបុរសរងគ្រោះផងដែរ ។ បន្ទាប់មក ក៏បានវាយប្រតាយប្រតប់គ្នាជាមួយនឹងប្ដីរបស់ស្រ្តីដៃដល់ ពេលឃើញប្ដីគាត់កំពុងប្រតាយប្រតប់ជាមួយបុរសរងគ្រោះ គាត់បានទាញយកពូថៅមកកាប់ទៅលើបុរសរងគ្រោះចំនួន៤ពូថៅបណ្ដាលអោយរងរបួសធ្ងន់ ភ្លាមៗនោះជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹងមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកដង្កោ នឹងបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលជើងឯក ពេលដែលទទួលបានពាក្យបណ្ដឹងភ្លាមសម្ថតកិច្ចបានចុះទៅឃាត់ខ្លួនស្រ្តីបង្ករយកមកសួរនាំនៅប៉ុស្តិ៍នគរបាលជើងឯក។
បច្ចុប្បន្នស្ត្រីជាជនដៃដល់ត្រូវបានសម្ថតកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីករសាងសំណុំរឿងបញ្ជួងទៅតុលាកាចាត់ការបន្តតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ