ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូនៅលើផ្លូវជាតិលេខ៤បណ្តាលឲ្យស្លាប់មនុស្ស២នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ក្រោយពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យឯកជន ខណៈដែលជិះម៉ូតូ១គ្រឿង ត្រូវបានរថយន្តបើកលឿនបុកយ៉ាងពេញទំហឹង ។

ហេតុការណ៍រថយន្តបុកម៉ូតូស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង០៥នាទីយប់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រលេខ62ទៅ63 ត្រង់ចំណុច ភូមិអន្លង់ថ្លឹង (សាលា7មករា) ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលចរាចរណ៍ស្រុកភ្នំស្រួចបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក ហីុយ៉ាន់ដាយ ពណ៌សរ ពាក់ស្លាលេខ ភ្នំពេញ 3C. 5543. កន្ទុយរឺុម៉ក ពណ៌ខៀវ ពាកស្លាកលេខ ភ្នំពេញ 4A. 2906 បើកបរពីលិចទៅកើត (អ្នកបើកបរមិនស្គាល់ឈ្មោះ ក្រោយកើតហេតុបានចុះរត់គេចខ្លួនបាត់) លុះ មកដល់ចំណុចខាងលើ បានបុកម៉ូតូមួយគ្រឿង ម៉ាក CBR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FZ 6047. ដែលបើកបរស្របទិសគ្នា ដែលមានអ្នកជិះឌុបគ្នាពីរនាក់៖

1/ ឈ្មោះ គឹម រតនះ ភេទ ប្រុស អាយុ 23 ឆ្នាំ រស់នៅផ្សារក្តួច ស្រុកអង្គរជ័យ ខេត្តកំពត ស្លាប់នៅកន្លែងកើត ហេតុ និង

2/ ឈ្មោះ ចាន់ ធឿន ភេទប្រុស អាយុ 21ឆ្នាំ មានទីលំនៅ ភូមិ ស្វាយ ឃុំ ត្រពាំងស្តៅ ស្រុក រមាសហែក ខេត្តស្វាយរៀង របួសធ្ងន់ ហើយត្រូវបានរថយន្តសង្រ្គោះ ដឹកយកទៅមន្ទីពេទ្យ ពេលដឹកទៅដល់មន្ទីរពេទ្យ អ៊ុំ សារ៉ន ក៏បានស្លាប់នៅទីនោះ ។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ ម៉ូតូខូចខាតធ្ងន់ រថយន្តពុំមានកាខូចខាតទេ ។ ចំពោះ អ្នកបើកបរ រថយន្ត ពេលបុករួច បានចុះរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ នគរបាលជំនាញចុះវាស់វែងប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យហើយ ម៉ូតូ និង រថយន្តបានយករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកភ្នំស្រួច រង់ចំាដោះស្រាយនៅពេលក្រោយ ៕ សេនាស័ក្តិ

ae (5) ae (4)


ចែករំលែក៖