ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនចំនួន១កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាលៈ នគរបាលចាប់ខ្លួនជនសង្ស័យម្នាក់រួមទាំងថ្នាំញៀន បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់កាលពីវេលាម៉ោង១៦និង៤៥នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអំពិលរូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សេង ណារ៉ូត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអំពិលរូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១កញ្ចប់តូច ,ទូរស័ព្ទដៃ១គ្រឿងនិងឧបករណ៍សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសមត្ថកិច្ចនគរបាលបានទទួលព័ត៌មានច្បាស់ការថាជនសង្ស័យឈ្មោះ សេង ណារ៉ូត កំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀនក្នុងភូមិសាស្រ្ដឃុំទំនប់ធំ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះបង្រ្កាបដោយសុំធ្វើការឆែកឆេររកឃើញថ្នាំញៀនចំនួន១កញ្ចប់ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ

se (1) se (2)


ចែករំលែក៖