ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់បំណងលួចមូ៉តូរបស់គេត្រូវបានម្ចាស់ផ្ទះតាមទាន់ នាំគ្នាវាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់មូ៉តូតាមទាន់ ពេលដែលមានបំណងចង់លួចមូ៉តូរបស់គេ ប៉ុន្តែត្រូវម្ចាស់ម៉ូតូនឹងប្រជាពលរដ្ឋនៅទីនោះឃើញទាន់ក៏ចាប់ឃាត់ខ្លួនហើយនាំគ្នាវាយទើបប្រគល់អោយសមត្ថកិច្ចបុ៉ស្តិ៍មិត្តភាព ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោ២និង១០នាទីរសៀល ថ្ងែទី១៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ កែវ ស្រ៊ុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរស្នាក់នៅមិនពិតប្រាកដ ។

យោងតាមប្រភពព័ត៌មានពីម្ចាស់មូ៉តូបានឲ្យដឹងថា៖ មុនពេលកើតហេតុ គាត់បានទុកមូ៉តូមួយគ្រឿងមា៉កគុប ពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ 1AM.1596 នៅខាងក្រៅផ្ទះ ស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាព លួចមូ៉តូរបស់គាត់ ពេលនោះគាត់ឃើញទាន់ ក៏ស្រែកហៅអ្នកជិតខាងដើម្បីតាមចាប់ជនសង្ស័យកុំឲ្យរត់រួច ហើយក៏ឃាត់ខ្លួនជនសង្ស័យបានតែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលកបុ៉ស្តិ៍មិត្តភាពនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី

image1 image2 image3 image4


ចែករំលែក៖