ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យកន្លែងកើតហេតុក្នុងករណី ឆក់កាបូបលុយបានហើយឆ្លៀតជះទឹកអាសុីដដាក់ផ្ទៃមុខស្ត្រីរងគ្រោះទៀត

ចែករំលែក៖

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៥ ខែមីនា កម្លាំងនគរបាលខណ្ឌពោធិសែនជ័យដឹកនាំផ្ទាល់ដោយលោក យឹម សារ៉ាន់ ចុះពិនិត្យជាក់ស្ដែងដល់កន្លែងកើតហេតុបន្ទាប់ពីមានករណីឆក់កាបូបរួចជះទឹកអាស៊ីតទៅលើនារីរងគ្រោះគួរំលឹកដែរថា

កាលពីវេលាម៉ោង ៨និង១៥នាទីយប់ ថ្ងៃទី ១៤ មីនា ឆ្នាំ២០១៧ នៅចំណុចខាងត្បុងវិហារចាម ម្តុំលក់ទឹកត្នោតជូរ ផ្លូវបេតុង ភូមិត្រពាំងពោធិ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ។

ខណៈនារីរងគ្រោះជាកម្មករោងចក្រម្នាក់កំពុងជិះកង់ត្រឡប់មកពីរៀនអ៊ុតសក់វិញដល់កន្លែងស្ងាត់ ត្រូវបានជនសង្ស័យថ្មើរជើងម្នាក់ដើរសំដៅមករកនាងហើយធ្វើសកម្មភាពឆក់យកកាបូលុយពីនាងបានហើយស្រាប់តែជនសង្ស័យឆ្លៀតជះទឹកអាសុីដសំដៅផ្ទៃមុខរបស់នាងធ្វើឲ្យក្ដៅឈឺផ្សារទើបមានការភ្ញាក់ផ្អើលឆោឡោឡើង

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សន ចាន់ទី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ បចំពោះសំភារៈបាត់បង់រួមមាន លុយដុល្លាជាង៤០០ដុល្លា ខ្សែកអ៊ីតាលី ទិញជាង៦០០ដុល្លានិងទូរស័ព្ទដៃម៉ាកសាំស៊ុង១គ្រឿង ។

ជនរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុជនរងគ្រោះបន្ទាប់ពីចេញពីធ្វើការរោងចក្របានឆ្លៀតរៀនអ៊ុតសក់បន្ថែមទៀតដូចសព្វដង ខណៈកំពុងជិះកង់ត្រឡប់មកពីរៀនអ៊ុតសក់វិញមកដល់ចំណុចកើតហេតុម្តុំគេលក់ទឹកត្នោតជូរក្បែរ វិហារចាម លេចមុខជនសង្ស័យម្នាក់ដើរមកពីមុខនាងជិះកង់ដោយដើរសំដៅមករកនាងតែម្ដងនៅពេលមកដល់គេបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់នាង តែមុនដំបូងឆក់មិនបានទេតែភ្លាមៗនោះចោរបានឆក់ម្ដងទៀតក៏ឆក់បានទៅ ពេលដែលឆក់យកកាបូបបានហើយនោះមិនដឹងជាយ៉ាងម៉េចស្រាប់តែជនសង្ស័យបានជះទឹកអាសុីដទៅលើមុខរបស់នាងបណ្តាលអោយរងរបួសតែម្តង រួចជនសង្ស័យរត់ចូលដីឡូតិ៍ឡើងតាមជណ្ដើររត់គេចខ្លួនបាត់។

នាងបន្ដថាទឹកអាសុីដនោះឃើញជនល្មើសកាន់មកជាមួយស្រេចតែម្ដង ហាក់មានគម្រោងមុនអីចឹង តែនាងគ្មានបានធ្វើអ្វីខុសនោះទេ ។ នាងថានាងមានសង្សារដែរតែសង្សារនាងនៅកម្លោះធ្វើការនៅកន្លែងហ្គេមហើយពេលភ្លាមៗនោះនាងក៍បានតេហៅសង្សារនាងឲ្យមកជួយនាងដែរហើយគាត់ក៏មកជួយដឹកតាមរថយន្ដទៅមន្ទីរពេទ្យផងដែរ ដោយនាងគ្មានការសង្ស័យបន្ដិចសោះឡើយដែលថារឿងនេះអាចផ្ដើមចេញពីរឿងស្នេហាត្រីកោណនោះ វាគ្មានសញ្ញាណាមួយបញ្ជាក់ថាវាពាក់ព័ន្ធបែបនេះឡើយ។

តែទោះជាយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចមិនព្រងើយកន្តើយដែរ ពោលគឺបានបន្ដស្រាវជ្រាវបន្ថែមទៀតថា តើរឿងនេះវាពាក់ព័ន្ធអ្វីខ្លះឬមួយគ្រាន់តែជាការឆក់កាបូបពិតៗតែម្ដងដោយគ្មានពាក់ព័ន្ធករណីស្នេហាត្រីកោណពិតប្រាកដមែនឬយ៉ាងណា ។

បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ បន្ទាប់មកសមត្ថកិច្ចបានទៅសាកសួរ និងបំភ្លឺសង្សាររងគ្រោះដើម្បីធ្វើកំណត់ហេតុ តាមនិតិវិធី ៕ សុខា សែនជ័យ

ase (1) ase (2) ase (3) ase (4) ase (5)


ចែករំលែក៖