ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របុកម៉ូតូត្រង់ចំណុចផ្លូវបំបែកជាបួន បង្កការភ្ញាក់ផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកុងតឺន័រសណ្តោងរ៉ឺម៉កបុកជាមួយម៉ូតូមន្រ្តីរាជការស្រុករំដួលម្នាក់កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគបាលក្រុងស្វាយរៀងបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះឈ្មោះ យស់លីហូ ភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រីរាជការស្រុករំដួលម្នាក់ បើកបរម៉ូតូម៉ាកស៊ីរូស អត់ស្លាកលេខ មកពីទឹសខាងជើងទៅត្បូងឆ្លងកាត់ផ្លូវបំបែកជាបួន ជិតផុតគំនូសកណ្តាលទ្រូងផ្លូវហើយ ក៏មានរថយន្តកុងតឺន័រសណ្តោងរ៉ឺម៉កមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ៑ ៣B៤៧៦០បើកបរពីទឹសខាងលិចទៅកើតយ៉ាងលឿន ដែរក៏ចាប់ហ្វ្រាំងមិនជាប់ក៏បុកជាមួយម៉ូតូបណ្តាលឲ្យដួលខ្ទាតមនុស្សនិងម៉ូតូចេញទៅម្ខាង រីឯរថយន្តបង្កបានជ្រុលធ្លាក់ពីលើថ្នល់បត់ក្បាលមកក្រោយវិញ តែរ៉ឺម៉កកុងតឺន័រនោះបានទៅបុកស្លាកប៉ាន់ណូ នៅកែងថ្នល់ទើបទៅមុខលែងរួច ។

ខណៈនោះអ្នកបើកបររថយន្តបង្កហេតុ ក៏បើកទ្វារថយន្ត រត់គេចខ្លួនបាត់ភ្លាមៗបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ចំណែកមន្ត្រីរាជការបានរងរបួសស្រាល រីឯម៉ូតូខូចខាតយ៉ាងដំណំ ត្រូវសមត្ថកិច្ចលើកដាក់រថយន្តយកទៅរក្សាទុកនៅករិយាល័យនគបាលចរាចរណ៍នៃស្នងការដ្ឋាននគបាលខេត្តដើម្បីដោះស្រាយជាក្រោយ ៕ យឹម សុថាន
ae (2) ae (3)


ចែករំលែក៖