ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោរំលែកទុក្ខក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលែកទុក្ខក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន ។

សម្តេចតេជោបានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃទី១៥ ខែមីនាថា៖

«ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះសម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានទទួលមរណភាព នៅវេលាម៉ោង១៨:៣២នាទី នាថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០១៧ នេះ នៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។

សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមតស៊ូលះបង់បម្រើប្រទេសជាតិអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលបានធ្វើអោយកម្ពុជាមានការរីកចម្រើនមកទល់សព្វថ្ងៃ។ នេះ គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់បំផុត ម្នាក់របស់កម្ពុជា ដែលយើងទាំងអស់គ្នាចងចាំជានិច្ច។

ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព និងសូមអោយវិញ្ញាណក្ខន្ធរបស់ សម្តេចវិបុលបញ្ញា សុខ អាន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ» ៕

4 1 2 3


ចែករំលែក៖