ខេត្តត្បូងឃ្មំុ៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងរន្ធត់ ដោយសារអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបុកពីក្រោយហើយបើករត់បាត់ ។
ហេតុការណ៍នេះ កើតឡើងនៅម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ7 ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ146-147 ស្ថិតនៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
លោកវរសេនីយ ឈន សុធន អធិការនគរបាលក្រុងសួងបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្តមិនស្គាល់ម៉ាក ពណ៌និងអាស័យដ្ឋានអ្នកបើកបរ (ក្រោយពេលកើតហេតុរថយន្តបើកគេចបាត់) បានបើកទៅបុកម៉ូតូម៉ាគុប70 ពណ៌ស្លែ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ សៅ ធឿន ភេទប្រុស អាយុ20ឆ្នាំ ជាតិខ្មែរ នៅភូមិដំណាក់បេង ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (ស្លាប់នៅមន្ទីរពេទ្យ) ។
ចំណែកអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ក្នុងទិសដៅស្របទិសគ្នាពីពញាក្រែក មកសួង (កើត-លិច) រថយន្តបុកម៉ូតូពីក្រោយ មូលហេតុរថយន្តប្រើប្រាស់ល្បឿន បុកម៉ូតូពីក្រោយ ។
បច្ចុប្បន្នម៉ូតូត្រូវបានជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសួង ដើម្បីស្រាវជ្រាវចងក្រងសំណុំរឿងតាមនីតិវិធី ៕វណ្ណះ