ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១និង៣០ នាទីរសៀល កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់លេខ១ សហការជាមួយកម្លាំងប្រជាការពារភូមិបានចុះបង្ក្រាបល្បែងស៊ីសងខុស ច្បាប់ នៅផ្សារទំនប់រលក ស្ថិតក្នុងភូមិ៣ សង្កាត់ លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
ក្នុងប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់ក្នុងផ្សារទំនប់រលកនេះគឺមាន៧គោលដៅ ។ ពេលកម្លាំងទៅដល់កម្លាំងសមត្ថកិច្ចបាន រត់អស់បន្សល់ទុកតែវត្ថុតាង មានដូចជា ១- បៀ២៣ហ៊ូ ២-ដូមីណូ ៣ ឈុត ៣- ខ្លា ឃ្លោក ៦ឈុត ។
ការបង្ក្រាបល្បែងស៊ីសងក្នុងផ្សារទំនប់រលកនេះប្រជាពលរដ្ឋមានសេចក្តីត្រេកអរ ខ្លាំងណាស់ ក៏ប៉ុន្តែល្បែង កន្ទុយលេខក្នុងផ្សារទំនប់រលកកំពុងតែដំណើរការយ៉ាង រលូនរហូតមានសេវាប្រមូលកត់កន្ទុយលេខដល់ផ្ទះពេញទាំងភូមិធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះល្បែងស៊ីសងខុសច្បាប់នេះវានឹងបង្កឲ្យមានចោរលួចចោរ ឆក់ក្នុងមូលដ្ឋានកាន់តែច្រើនឡើង ។ ប្រជាពលរដ្ឋសំណូមពរដល់លោកអធិការ ក្រុង បន្តសកម្មភាពបង្ក្រាបល្បែងស៊ីសង កន្ទុយលេខឲ្យបានអស់នៅក្នុងមូលដ្ឋានសង្កាត់លេខ១ ពិសេសតំបន់ទំនប់រលក នេះតែម្តងដែលកំពុងរីកដុះដាលពេញ បន្ទុក ៕ ឆ្លាមសមុទ្រ