ព័ត៌មានទាន់ហេតុការណ៍៖

ច្បាប់ហាមជនអន្តោប្រវេសន៍ថ្មីរបស់លោក ត្រាំ ត្រូវបានរារាំងជាថ្មី

ចែករំលែក៖

ចៅក្រមតុលាការកោះហាវ៉ៃបានសម្រេចបង្កកច្បាប់ហាមជនអន្តោប្រវេសន៍ថ្មីរបស់ប្រធានាធិបតី អូបាម៉ា នៅទូទាំងប្រទេសជាសកម្មភាពបង្កឲ្យមានអារម្មណ៍ខឹង សម្បាយ៉ាងខ្លាំងពីប្រធានាធិបតី ដូណាល់ ត្រាំ។

សារព័ត៌មាន AP បានផ្សាយថា ច្បាប់ហាមជនអន្តោប្រវេសន៍ថ្មីរបស់លោក ត្រាំ នឹងត្រូវផ្អាកទូទាំងប្រទេស ក្រោយពេលចៅ ក្រមសហរដ្ឋអាមេរិកលោក Derrick Watson នៅតុលាការហាវ៉ៃបានសម្រេចកាលពីថ្ងៃទី១៥ ខែមីនា ក្រោយពេលមួយថ្ងៃដែលច្បាប់នេះចូលជាធរមាន។

កន្លងមក ប្រធានរដ្ឋបាលរដ្ឋហាវ៉ៃ លោក Doung Chin តំណាងឲ្យរដ្ឋនេះ បានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការ ក្នុងរដ្ឋដើម្បីរារាំងច្បាប់ហាមជនអន្តោ ប្រវេសន៍ថ្មីរបស់ប្រធានាធិបតីអាមេរិក ។

កាលពីថ្ងៃទី១៤ ខែមីនា តុលាការរដ្ឋ Maryland វ៉ាស៊ីនតោន និងហាវ៉ៃបាន ពិភាក្សាគ្នា ស្តីពីការអនុវត្តច្បាប់ហាមជន អន្តោប្រវេសន៍ថ្មី ឬត្រូវផ្អាកច្បាប់នោះ។ ក្នុងពេលនោះ តំណាងរដ្ឋហាវ៉ៃបានចាត់ ទុកច្បាប់នេះជាការប្រកាន់ជាតិសាសន រារាំងពលរដ្ឋហាវ៉ៃ មិនឲ្យទទួលសាច់ញាតិរបស់ខ្លួនមកពី៧ប្រទេសកាន់សាសនា អ៊ិស្លាមដែលប្រធានាធិបតី ត្រាំ បានហាម ប្រាម។ មន្ត្រីក្នុងរដ្ឋហាវ៉ៃបានបញ្ជាក់ថា ច្បាប់ហាមប្រាមនោះនឹងធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំងដល់វិស័យទេសចរណ៍នៅក្នុង រដ្ឋនេះក៏ដូចជានិស្សិតបរទេស និងពលករ បរទេសផងដែរ។ ការហាមប្រាមនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់បង្កើនឲ្យមានការប្រកាន់ជាតិសាសន៍។

ប្រតិកម្មទៅនឹងការសម្រេចរបស់តុលាការហាវ៉ៃលោក ត្រាំ បានបញ្ជាក់ថា «វិធី សាស្ត្រល្អបំផុតដើម្បីរារាំងភេរវកម្មបរទេស ចូលទៅវាយប្រហារអាមេរិក គឺហាមប្រទេស ដែលមានភេរវកររស់នៅចូលមកទឹកដីអាមេរិក»។

លោក ត្រាំ បានថ្លែងនៅទីក្រុង Nashville នាថ្ងៃទី១៦ ខែមីនា ថា «យើងគួរតែចាប់អារម្មណ៍ទៅលើច្បាប់ថ្មីស្តីពីជនអន្តោប្រវេសន៍ ហើយដើរដល់ទីបញ្ចប់ជាមួយ ច្បាប់នោះ។ ពេលនោះយើងនឹងឈ្នះអ្វីៗគ្រប់យ៉ាងជាមិនខាន»។ លោកបានប្តេជ្ញា អនុវត្តិច្បាប់នេះឲ្យទាលតែបាន បើទោះបីត្រូវប្តឹងឡើងទៅកាន់តុលាការកំពូលអាមេរិកក្តី។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ហាមប្រាមជនអន្តោប្រវេសន៍ថ្មីនៅថ្ងៃទី១៦ ខែមីនា ហើយ ច្បាប់នេះចូលជាធរមានចាប់ពីថ្ងៃទី១៦ ខែមីនា ដោយបានហាមប្រាមពលរដ្ឋ៦ ប្រទេសកាន់សាសនាអ៊ិស្លាមចូលទឹកដីអាមេរិកដោយបានលើកលែងតែប្រទេសអ៊ីរ៉ាក់ ១ប៉ុណ្ណោះ។

ការសម្រេចរបស់តុលាការហាមប្រាមសារជាថ្មីនោះនឹងធ្វើឲ្យនយោបាយដឹកនាំ របស់លោកត្រាំ រងផលប៉ះពាល់យ៉ាងខ្លាំង ពិសេសសមត្ថភាពដឹកនាំរបស់លោក។ កន្លងមក សភាអាមេរិកក៏បានអនុម័តហាមប្រាមលោក ត្រាំ ប្រើប្រាស់បរមាណូដោយ ចិត្តឯង បើទោះជាលោកកាន់កុងតាក់ បញ្ជាគ្រាប់បែកបរមាណូក្តី។ ទាំងនោះ បញ្ជាក់ថាបើលោក ត្រាំ ចង់ធ្វើសង្គ្រាម វាយប្រហារដោយបរមាណូចាំបាច់ត្រូវតែ ឆ្លងកាត់សភាអនុម័ត មិនដូចជាប្រធានា ធិបតីមុនៗរបស់អាមេរិកឡើយ ដែលមានសិទ្ធិសម្រេចធ្វើសង្គ្រាមបរមាណូដោយ ខ្លួនឯងបាននោះទេ៕ ម៉ែវ សាធី

General James Mattis Sworn In As U.S. Defense Secretary f6


ចែករំលែក៖