ព័ត៌មានទាន់ហេតុការណ៍៖

កម្មករទូកនេសាទយកដែកឆាបចាក់គ្នារងរបួសធ្ងន់ដោយសារគំនុំ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសកម្មករទូកនេសាទសមុទ្រម្នាក់ ត្រូវក្រុមកម្មករទូកដូចគ្នាចំនួន២នាក់ យកដែកឆាបមកចាក់បណ្តាលឲ្យរងរបួស ខ្នង និងដើមដៃ១៧កន្លែង ។

ករណីបង្កហិង្សាដោយចេតនានេះ សមត្ថកិច្ចសន្និដ្ឋានថា អាចកើតឡើងដោយសារតែរឿងគំនុំ ។

ហេតុការណ៍បង្ករបួសស្នាមនេះ បានកើតឡើងនៅម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៧ ខែមីនា ស្ថិត នៅតំបន់ទំនប់រលក ចំណុចក្រុម២៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយកើតហេតុជនរងគ្រោះត្រូវបានមិត្តភក្តិដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ដោយឡែកក្រុមជនដៃដល់បាននាំគ្នារត់គេចខ្លួនបាត់អស់។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យត្រូវគេស្គាល់ ១ ឈ្មោះ ភា ភេទប្រុស អាយុ២៤ឆ្នាំ ខ្មែររបរកម្មករនេសាទ រស់នៅលើទូកនេសាទ ស្រុកកំណើត ស្រុកដំណាក់ចង្អើរ ក្រុងកែប ខេត្តកែប និងម្នាក់ទៀតមិនស្គាល់ឈ្មោះ។ ចំណែកជនរងគ្រោះមានឈ្មោះ ឈឹម ឆាង ភេទប្រុស អាយុ២៥ឆាំ្ន ខ្មែររបរកម្មករនេសាទ រស់នៅក្រុម៣៤ ភូមិ០៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនដៃដល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ

se (1) se (2)


ចែករំលែក៖