ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ ប្រគល់អណ្តូងខ្នាតធំចំនួន៥ របស់អង្គការ LIFE បារាំង ជូនសហគមន៍អ្នកខ្សត់ទឹក ប្រើប្រាស់ បង្កើនជីវភាព

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍ មុស្លិម កម្ពុជា ចាត់តាំងអោយតំណាងរបស់លោកផ្ទាល់ លោក កៅ អ៊ីមរ៉ន ដឹកនាំប្រតិភូតំណាងម្ចាស់ជំនួយ នៃអង្គការ LIFE ប្រទេសបារាំង លោកស្រី Nouriddine Fayruz និង សហការី ដើម្បីប្រគល់អណ្តូងទឹកស្អាតចំនួន៥ និង ពិនិត្យ នូវតម្រូវការ នៃការប្រាស់និង តម្រូវការជាក់ស្តែង របស់សហគមន៍ ខ្សត់ទឹក ។ ពិធីប្រគល់អណ្ដូងទឹកស្អាតនេះ បាន ប្រព្រឹត្ដទៅកាលពីថ្ងៃទី ១៨ មីនា ឆ្នាំ២០១៧ នៅសហគមន៏ ស្រុក សៀមបូក ។

លោក កៅ អ៊ីម រ៉ន តំណាងលោកអូស្មាន ហាស្សាន់បានបញ្ជាក់ឲ្យដឹងថា ៖ អណ្តូងទឹកស្អាត ដែលប្រគល់ជូននេះ ជាប្រភេទអណ្តូងខ្នាតធំ និងអាចស្រូបយក ទឹកស្អាតល្អ ដែល បូមទឹកពី ពីនីវ៉ូក្រោមដីដ៏ជ្រៅ ហើយអាចផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់រាប់សិបគ្រួសារ។ ពិធីប្រគល់អណ្ដូងនេះ គឺ មានអណ្តូង៣ឧបត្ថម្ភជូនសហគមន៍អ្នកស្រុកសៀមបូក ខេត្តស្ទឹងត្រែង និង ២ទៀត នៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ដែលអណ្តូងនិមួយៗមានតម្លៃ១២០០ដុល្លារ អាមេរិក។

លោកកៅ អ៊ីមរ៉ន បានបន្ដថា៖ ក្នុងនាមអង្គការដៃគូនៅព្រះរាជាណាចក្រកម្ពុជា និង ក្នុងនាមប្រជាពលរដ្ឋសហគមន៍ សូមអគុណ ដល់ភាគីម្ចាស់ជំនួយរបស់ប្រទេសបារាំង ដែលបានយកចិត្តទុកដាក់ និង ចូលរួមដោះស្រាយពីកង្វល់របស់ពលរដ្ឋកម្ពុជា ជាក់ស្តែង កង្វះទឹកស្អាតនៅតាម បណ្តាសហគមន៍ ដាច់ស្រយាល ជាពិសេសនៅតាមបណ្តាភូមិដែលទើបបង្កើតខ្លះ ដែលឆ្ងាយពីដង្ហើមទឹក។

លោកស្រី Nouriddine Fayruz បានឆ្លើយតប នឹងទិដ្ឋភាជាក់ស្តែង ដែលប្រជាពលរដ្ឋភាគ ច្រើនបានទទូចស្នើសុំពីការបន្ថែមការឧបត្ថម្ភប្រភេទអណ្តូងបែបនេះ ក្នុងនាមអ្នកតំណាងរបស់អអង្គការ LIFE បារាំង នឹងធ្វើការផ្សព្វផ្សាយបន្ថែមដល់សប្បុរសជន អោយយកចិត្តទុកដាក់លើគម្រោងអនាម័យមួយនេះ មិនថាតែផ្នែកអណ្តូងទឹកស្អាតឡើយ តែផ្នែកផ្សេងទៀត ដែលទាក់ទងនឹងអនាម័យ គឺជាប្រការចាំបាច់ ដែលគ្រប់គ្នាគួរយកចិត្តទុកដាក់។ លោកស្រី Fayruz បានផ្តាំផ្ញើអោយប្រជាពលរដ្ឋរួបរួមគ្នាថែរក្សា និងប្រើប្រាស់អណ្តូងនេះជាប្រយោជន៍រួមសម្រាប់សហគមន៍ ហើយមិនត្រូវទុកចោល រឺការប្រើប្រាស់ ខុសបច្ចេកទេសរបស់វាឡើយ។

សូមបញ្ជាក់ថា ៖ បន្ទាប់ពីបញ្ចប់បេសកកម្មផ្ដល់អណ្ដូងទឹកស្អាតនៅតាម បណ្ដាសហគមន៏ ខេត្ដរួចមក លោកស្រីតំណាងអង្គការ LIFE និងសហការីម្នាក់ទៀត បានអញ្ជើញចូលជួបសម្តែងការគួរសម និង ពិភាគ្សាការងារជាមួយ លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាផងដែរ។ ក្នុងជំនួបពិភាគ្សា ភាគីទាំងពីរបានពិគ្រោះយោបល់ លើដំណើរការវិស័យមនុស្សធម៌នៃអង្គការរបស់ខ្លួន ក៏ដូចជាការដាក់ចេញនូវកិច្ចសហការគម្រោងនានា ដើម្បីចូលរួមកាត់បន្ថយភាពខ្វះខាត ក៏ដូចជាកង្វល់នានារបស់សហគមន៍ ៕ សំរិត

image1 image2 image3 image4


ចែករំលែក៖