ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរមានសមត្ថកិច្ចខេត្តអ៊ូប៊ុនដោះលែងពលរដ្ឋខ្មែរ៤នាក់បន្ទាប់ពីជាប់គុកពីបទចូលកាប់ឈើ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ពលរដ្ឋខ្មែរ៤នាក់ត្រូវ បានអាជ្ញាធរថៃដោះលែង បន្ទាប់ពីពួកគេ លួចចូលទៅកាប់ឈើគ្រញូង ហើយត្រូវចាប់ដាក់គុកនៅខេត្តអ៊ូប៊ុនប្រទេសថៃ ដែលការដោះលែងនេះប្រព្រឹត្តនៅច្រកទ្វារអាន សេះ កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ។

មន្រ្តីកម្ពុជាបានឲ្យដឹងថា ពលរដ្ឋ ខ្មែរត្រូវបានដោះលែង ទី១-ឈ្មោះ ង៉ែត ភេន ភេទប្រុស អាយុ៣០ឆ្នាំ ,ទី២-ឈ្មោះ សុខ ខឿន ភេទប្រុស អាយុ៤០ឆ្នាំ (២នាក់ នេះ រស់នៅភូមិល្អាង ឃុំល្អាង ស្រុកដង ទង់ ខេត្តកំពត) , ទី៣-ឈ្មោះ ភ្លឺន កេត ភេទ ប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបុសស្បូវ ឃុំបុសស្បូវ ស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ និងទី៤-ឈ្មោះ ហ៊ុន សុភាព ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅ ភូមិត្រពាំងស្រងែ ឃុំបឹងខ្នា ស្រុកសាមគ្គី មានជ័យ ខេត្តកំពង់ឆ្នាំង ។

មន្រ្តីកម្ពុជាបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង ៤នាក់ខាងលើ ត្រូវភាគីថៃចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ នៅក្នុងភូមិ សាស្រ្ត ស្រុកណាំយឺន ខេត្តអ៊ូប៊ុន ប្រទេស ថៃពីបទលួចចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ ។

គួររំឭកថា នេះមិនមែនជាលើកទី១ទេដែលអាជ្ញាធរសមត្ថកិច្ចថៃចាប់ខ្លួនពលរដ្ឋខ្មែរទាំងលួចឆ្លងដែនទៅកាប់ឈើនិងទៅ រកការងារធ្វើគឺកើតមានច្រើនលើកមក ហើយ រហូតមានការបាញ់សម្លាប់ទៀតផង ។

ចំពោះករណីនេះ ប្រមុខរាជរដ្ឋាភិបាលក៏បានអំពាវនាវហើយថា ការធ្វើចំណាកស្រុកទៅប្រទេសជិតខាងគួរប្រព្រឹត្តទៅដោយស្របច្បាប់ ជៀសវាងមានគ្រោះថ្នាក់ ។ ប៉ុន្តែគេនៅសង្កេតឃើញពលរដ្ឋខ្មែរមួយ ចំនួនមិនព្រមរាងចាលទាល់តែសោះ បើ ទោះអ្នកខ្លះត្រូវចាញ់បោកមេខ្យល់អស់ លុយយ៉ាងណាក្តី ។ ដូច្នេះពលរដ្ឋខ្មែរគួរ ល្មមភ្ញាក់ខ្លួនហើយលើបញ្ហាទាំងអស់នេះ តែបើត្រូវទៅរកការងារធ្វើគួរមានច្បាប់ ទម្លាប់ត្រឹមត្រូវជៀសវាងមានគ្រោះថ្នាក់ ផ្សេងៗកើតឡើងដល់ខ្លួន ៕ សហការី

4


ចែករំលែក៖