ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០១៦នៅខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ដោយសារគ្រាប់មីន១១នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោច ណាស់មានមនុស្ស១១នាក់បានស្លាប់ និង១១នាក់ទៀតរងរបួសដោយគ្រាប់មីន នៅក្នុងខេត្តបន្ទាយមានជ័យ កាលពី ឆ្នាំ២០១៦កន្លងទៅ ។ នេះបើយោងតាម របាយការណ៍ ដែលត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបការងារមួយ ស្ដីពីសកម្ម ភាពមីន កាលពី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ។

ផ្អែកតាមរបាយការណ៍ឲ្យដឹងថា នៅ ខេត្តបន្ទាយមានជ័យមានចម្ការមីនសរុប ចំនួន១៦៩ គ្របដណ្ដប់លើផ្ទៃដី៩.៩៥៣.៥៦៧ម៉ែត្រការ៉េ។ ប៉ុន្តែត្រូវបានក្រុមអ្នក ជំនាញខាងដោះមីន និងយុទ្ធភណ្ឌមិនទាន់ ផ្ទុះចុះអនុវត្តរំដោះបាន១២២ចម្ការមីនដែល គិតជាផ្ទៃដីមានប្រមាណ៧.៨៩២.១០៧ម៉ែត្រការ៉េ។ ក្នុងនោះបានរកឃើញគ្រាប់ មីនប្រភេទ AP ចំនួន២.៤៩៤គ្រាប់ AT ចំនួន៣៧គ្រាប់ និងប្រភេទERWចំនួន ៥៨២គ្រាប់ ។

លោក ឆើយ ចាន់ណា អភិបាលរង ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា កាល ពីឆ្នាំ២០១៦ ករណីផ្ទុះគ្រាប់មីនមាន ចំនួន១៣លើក ហើយក្រៅតែពីធ្វើឲ្យ មនុស្សស្លាប់ និងរបួសក៏បានធ្វើឲ្យសត្វ ពាហនៈ និងឧករណ៍កសិកម្មមួយចំនួនរងការបំផ្លាញ និងងាប់ផងដែរ ។ ចំណែក ពីរខែដើមឆ្នាំ២០១៧នេះវិញ គ្រោះថ្នាក់ដោយគ្រាប់មីនបានកើតឡើង២លើក បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងខូចខាត ត្រាក់ទ័រឈូសដីមួយគ្រឿង ៕ ហេង នរិន្រ្ទ

2


ចែករំលែក៖