ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្ដីជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាបស្ទាក់ចាប់បានរថយន្តដឹកឈើគ្រញូងលោតឆត្រ

ចែករំលែក៖

ខេត្តសៀមរាប៖ មន្រ្ដីជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប ចាប់បានរថយន្តដឹកឈើគ្រញូងមួយគ្រឿង លោតឆត្រសង្ស័យមិនបានប្រាប់សមត្ថកិច្ច ក្នុងគោលដៅបម្រុងដឹកឆ្លងកាត់យកទៅលក់នៅក្នុងទីផ្សារងងឹត ។ ហេតុការណ៍នេះបានកើឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិ រហាល ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចម្នាក់បានខ្សឹបប្រាប់ថា រថយន្ដដឹកបទល្មើសនេះ តែងលួចធ្វើសកម្មភាពដឹកជញ្ជូនឈើជារឿយៗចូលខេត្តសៀមរាប ពុំមានការ បង្ក្រាបនោះទេ ចាប់តាំងពីមានការ ផ្លាស់ប្ដូរ មេព្រៃរួចមក ពោលក្រោយពេល ប្ដូរនាយខ័ណ្ឌរដ្ឋបាល ព្រៃឈើសៀមរាប។

ក្រោយឃាត់បានរថយន្ដសេរីទំនើប ម៉ាកហាយឡែនឌ័រ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2K.3540 ដឹកឈើគ្រញូង លោតឆត្រសង្ស័យ មិនបានប្រាប់សមត្ថកិច្ច រដ្ឋបាលព្រៃឈើ ទើបត្រូវបានទទួលរងនូវលទ្ធផល បែបនេះ។ ក្នុងនោះសមត្ថកិច្ចពិនិត្យឃើញមានឈើ ចំនួន៣៦ដុំ ទម្ងន់២៣៥គីឡូក្រាម ស្មើ០.១៩៥ម៉ែត្រគូប រួចបានបញ្ជូនទាំងឈើ ទាំងរថយន្ដយកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ក្នុងឃុំព្រះដាក ចំណែកអ្នកបើកបរ បានរត់គេច ខ្លួនបាត់ស្រមោល។

ពាក់ព័ន្ធនឹងបញ្ហានេះលោកម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប មិនមានប្រតិកម្មអ្វីទេ គ្រាន់តបានបញ្ជាក់ឲ្យដឹងថា ការអនុវត្តន៍ នៃរដ្ឋបាលព្រៃឈើ គឺ ក្រោយពីប្រកាសរយៈពេល៣០ថ្ងៃ ដើម្បីឲ្យម្ចាស់ចូលខ្លួន មកផាក់ពិន័យ តែបើមិនចូលខ្លួនទេ នឹងកសាងសំនុំរឿងបញ្ជូនទៅតុលាការ ប៉ុន្ដែករណីដឹកជញ្ជូនឈើកម្រនេះ ទោះម្ចាស់ចូលខ្លួនមក ក៏ត្រូវចាប់ខ្លួនដើម្បីចាត់ការតាមច្បាប់ដែរ ព្រោះនេះជាបទល្មើសមានទោសឧក្រិដ្ឋដែលរាជរដ្ឋភិបាលបានចែងនៅក្នុងច្បាប់ ៕ ប៊ុន រិទ្ធី

IMG_1279 IMG_1280 IMG_1281 photo_2017-03-19_16-29-30 srnews-post992 (1) srnews-post992 (2) srnews-post992


ចែករំលែក៖