ព័ត៌មានទាន់ហេតុការណ៍៖

តារាខ្មែរ ថៃ និងកូរ៉េនឹងរួមគ្នាធ្វើឲ្យសប្បាយរីករាយជាមួយANCHOR BEACH CARNIVAL 2017

ចែករំលែក៖

ភ្នំពេញ៖ “បទពិសោធន៍ថ្មីបំផុត និងសប្បាយរីករាយ នឹងកើតឡើងនៅក្នុងព្រឹត្តការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យរបស់Anchor Beach Carnival 2017ដែលចាប់ផ្តើមនៅទីក្រុងភ្នំពេញនិងបន្តទៅបណ្តាខេត្តមួយចំនួនក្នុងពេលឆាប់ៗខាងមុខនេះ ។

ព្រឹត្តិការណ៍នេះ នឹងប្រមូលផ្តុំដោយក្រុមសិល្បករប្រុសស្រីល្បីឈ្មោះបីប្រទេសចូលរួមមានតារាខ្មែរ ថៃ និងកូរ៉េជាដើម ។

លោកស្រីជិនលក្ខិណានាយកគ្រប់គ្រងស្លាកសញ្ញាផលិតផលស្រាបៀរអាន់ឆ័រតំណាងឲ្យក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (Cambodia Brewery Limited) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីកម្មវិធី Anchor Beach Carnival 2017កាលពីរសៀលថ្ងៃទី19 ខែមីនា ឆ្នាំ2017 នៅឯសណ្ឋាគារហ៊ីម៉ាវ៉ារីភ្នំពេញ ។

លោកស្រីក៏បានមានប្រសាសន៍បន្តទៀតថា លើសពីការប្រគំតន្រ្តីនោះ គឺមានក្រុមរាំ Carnival និងការរៀបចំតុបតែងបរិវេណទាំងមូលជាលក្ខណៈឆ្នេរសមុទ្រ ការរចនាឆាកតន្រ្តីប្លែកអារម្មណ៍ និងផ្ទាំងទស្សនីយភាពប្លែកៗ ។ លើសពីនេះទៅទៀត ស្រាបៀរអាន់ឆ័រនឹងនាំមកនូវបទពិសោធន៍ថ្មីបំផុត និងសប្បាយរីករាយមិនធ្លាប់មានពីមុនធានាថា ប្លែកភ្នែកប្លែកអារម្មណ៍ជាមួយបទចម្រៀងថ្មីៗ ដែលកំពុងពេញនិយមពីសំណាក់កំពូលតារាចម្រៀងល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាថៃនិងកូរ៉េព្រមទាំងមានស្ទីលស្លៀកពាក់ប្លែកៗរបស់តារាចម្រៀងព្រមទាំងក្រុមរាំ ។ អតិថិជនទាំងអស់អាចចូលរួមទស្សនាដោយសេរី និងរីករាយទទួលទានអាហារពេលល្ងាចជាមួយស្រាបៀរអាន់ឆ័រ ជាពិសេសអតិថិជនអាចអាំងសាច់លើចង្រ្កានដ៏វែង ។ ត្រៀមទទួលយកបទពិសោធន៍ថ្មីបំផុតក្បាច់រាំប្លែកៗកាលីបយុវវ័យកំពូលតារាចម្រៀងល្បីៗជាច្រើនរូបនឹងបង្ហាញខ្លួននៅលើឆាកតន្ត្រីAnchor Beach Carnival 2017 ។

គួរបញ្ជាក់ដែរថា តន្ត្រីAnchor Beach Carnival មានការចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា លោកឆាយ វីរៈយុទ្ធ អ្នកនាង ពេជ្រ សោភា លោកជីដេវីដ STEP លោកវង្ស ដារ៉ារតនា លោក នីកូ លោក ហ្សូណូ លោក ខាន់ ជេម កញ្ញា ឈិន ម៉ានិច លោក ឃីសុឃុន មិនតែប៉ុណ្ណោះក៏មានការចូលរួមពីតារាចម្រៀងយុវវ័យដ៏ល្បីប្រចាំព្រះរាជាណាចក្រថៃ គឺលោក Nick Kunatip Pinpradab និងលោក Bad Nong bew Kawkong ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនៅថ្ងៃទី18-19 ខែមីនា ឆ្នាំ2017, ខេត្តសៀមរាប នៅថ្ងៃទី25-26 ខែមីនា ឆ្នាំ2017, ខេត្តបាត់ដំបងនៅថ្ងៃទី01-02 ខែមេសា ឆ្នាំ2017, ខេត្តកំពង់ចាមនៅថ្ងៃទី08-09 ខែមេសា ឆ្នាំ2017, និងក្រុងព្រះសីហនុនៅថ្ងៃទី14-15 និង16 ខែមេសា ឆ្នាំ2017 ហើយក៏មានការផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍រស្មីហង្សមាស HDTV ។

កម្មវិធីនេះក៏មានផ្តល់ជូននូវរង្វាន់អនុស្សាវរីយន៍ជាច្រើន ដោយគ្រាន់តែលោកអ្នកជាវស្រាបៀរអាន់ឆ័រ6ដប ឬ6កំប៉ុង លោកអ្នកនឹងទទួលបានប័ណ្ណផ្សងសំណាងមួយសន្លឹក ដែលមានឱកាសបង្វិលកងដើម្បីឈ្នះរង្វាន់។ ស្រាបៀរអាន់ឆ័រមួយដបតម្លៃ3500រៀលមួយកំប៉ុងតម្លៃ2500រៀល ៕ វឌ្ឍនា

ae (1) ae (2) ae (3) ae (4) ae (5) ae (6) ae (7) ae (8) ae (9) ae (10) ae (11) ae (12) ae (13) ae (14)


ចែករំលែក៖