ព័ត៌មានទាន់ហេតុការណ៍៖

ដួង ម៉ានិចមកស្រាយរឿងគេរិះគន់រាំគ្រលែងខ្លួន

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីសម្តីផ្អែម កញ្ញាដួង ម៉ានិច បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំង ក្រោយវីដេអូរាំគ្រលែងចង្កេះមួយត្រូវបានកេទម្លាយ ។ ក្រោយចេញក្បាច់រាំបែបសិចស៊ីនេះ នាងក៏លេចចេញការរិះគន់មួយចំនួនផងដែរ ប៉ុន្តែតារាស្រីរូបនេះលើកឡើងថា មិនមានអ្វីខុសទេ និងចាត់ទុកថា ជារឿងធម្មតា ។

បទ«រាំគ្រលែង» ក្នុងផលិតកម្មថោន ដែលជាស្នាដែនិពន្ធ និងច្រៀងដោយតារាចម្រៀងបែបយុវវ័យ លោកTO និងលោកTempo កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ។ បទនេះជាបទបែបសប្បាយៗ ជាមួយស្នាដៃនិពន្ធបទភ្លេងថ្មី ដែលត្រៀមរាំលេងនាឱកាសចូលឆ្នាំថ្មីខាងមុខនេះ។

ទន្ទឹមនឹងមានការគាំទ្របទចម្រៀងនេះ ក៏លេចចេញការរិះគន់ខ្លះៗពីអ្នកទស្សនាក្រោយពីគេបានឃើញក្បាច់រាំសិចស៊ីរបស់កញ្ញា ដួង ម៉ានិច ។ តារាស្រីល្បីឈ្មោះទាំងសិចស៊ីនិងពូកែរាំរូបនេះបានលើកឡើងថា មិនមានអ្វីហួសហេតុពេកទេនូវក្បាច់រាំបែបនេះ។

នាងថា កន្លងទៅបទ នារីសក់ខ្លី ក៏នាងធ្លាប់បង្ហាញក្បាច់រាំស្រដៀងគ្នាងនេះផងដែរ ។ នាងថា បទនេះជាបទញាក់កន្ត្រាក់អារម្មណ៍ ហើយចំណងជើងបទចម្រៀងក៏ដឹងដែរថា ត្រូវរាំនិងសម្តែងបែបម៉េច ដូចនេះនាងស្នើឲ្យអ្នករិះគន់នាងគិតជាថ្មី ។

ទោះជាយ៉ាងណា នាងមិនបានវាយប្រហារទៅកាន់អ្នករិះគន់វិញទេ ប៉ុន្តែនាងស្នើឲ្យមានការបើកចិត្តទូលាយជាងនេះ ហើយនាងគិតថា មានតែអ្វីដែលប្លែកទេទើបទទួលបានការចាប់អារម្មណ៍ ប៉ុន្តែភាពប្លែកនេះក្នុងន័យសិល្បៈដែលមានដែនកំណត់ផងដែរ ។

នាងលើកឡើងដែរថា ទន្ទឹមនឹងមានការរិះគន់មួយចំនួនតូច ប៉ុន្តែមានការគាំទ្រជាច្រើនពីទស្សនិកជន និងមានអ្នកសសើរថា នាងរាំបានល្អ។

នាងរំពឹងដែរថា ការរិះគន់ចំពោះនាងនឹងត្រូវបានបាត់ទៅវិញក្រោយការបញ្ជាក់របស់នាង៕ វឌ្ឍនា

IMG_5857


ចែករំលែក៖