ខេត្តស្វាយរៀង ៖ និស្សិតម្នាក់ត្រូវក្រុមជនសង្ស័យញៀនថ្នាំ៣នាក់ធ្វើសកម្មភាពគំរាមយកប្រាក់ និងទូរស័ព្ទដៃ Iphone 6 មួយគ្រឿងកាលពីវេលាម៉ោង7និង3០0នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចខាងមុខរោងភាពយន្តស្វាយរៀងចាស់ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្រោយមកសមត្ថកិច្ចនគបាលក្រុងស្វាយរៀងបានចុះបង្ក្រាបស្ទាក់ចាប់បានជនសង្ស័យម្នាក់រួម និងម៉ូតូនិងឃាត់បានជាបន្តបន្ទាប់២នាក់ ខណៈម្នាក់ទៀតរត់គេចខ្លួន។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៣នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ ម់ៅ សុគន្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង, ទី២ ឈ្មោះ ប៉ាល់ ចំណាន អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងទី៣ឈ្មោះ សាន សំណាង អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង រីឯបក្ខពួកជនសង្ស័យម្នាក់ទៀត មិនត្រូវបានស្គាល់ឈ្មោះនៅឡើយទេ រត់គេចខ្លួន ។
ប្រភពពីជនរងគ្រោះមានឈ្មោះ សៅ លីថូ ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី២នៃសកលវិទ្យាលយ័ស្វាយរៀង មានទៅលំនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក បានឱ្យដឹងថា ខ្លួនជានិស្សិតឆ្នាំទី២នៃសកលវិទ្យាល័យស្វាយរៀង ដោយមានការខ្វះខាតក្នុងជីវភាពក្នុងការសិក្សា ក្រៅម៉ោងសិក្សាក៏ឆ្លៀតទៅរៀនជំនាញកាត់ដេរសំលៀកបំពាក់នៅជិតកន្លែងកើតហេតុដើម្បីរកប្រាក់បន្ថែម លុះពេលយប់ក៏ជិះម៉ូតូចេញទៅរកទិញបាយញ៉ាំ ខណៈនោះក៏មានជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងមកស្ទាក់មុខក្រោយហើយស្រែកហៅឲ្យឈប់ ពេលនោះរូបគេ(ជនរងគ្រោះ)ក៏ឈប់ចុះពីលើម៉ូតូ ខណៈនោះជនទាំង៣នាក់បានមកព័ទ្ធ រួចសំឡុតសួរថា «មានលុយទេឱ្យមកអញ» ពេលនោះ រូបគេឆ្លើយថា «ខ្ញុំគ្មានលុយទេ» ជនសង្ស័យសួរទៀតថា «ចុះស្អីនៅក្នុងហោប៉ៅ» រូបគេឆ្លើយប្រាប់ថា «ទូរស័ព្ទ» ពេលនោះជនសង្សយ័ស្ទុះចូលចាប់ និងម្នាក់ទៀតលូកយកទូរស័ព្ទដៃមួយគ្រឿង រួចវាយរូបគេពីរបីដៃទៀតគំរាមនិងយកប្រាក់ ពេលនោះរូបគេទ្រាំមិនបានក៏វាយប្រតាយប្រតប់វិញ ពេលនោះជនសង្សយ័២នាក់ពាក់មួកសុវត្ថិភាពជិតមុខរត់ឡើងជិះម៉ូតូគេចខ្លួនដោយយកបានទូរសព្ទ័មួយគ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបាននគបាលក្រុងបានបញ្ជូនទៅស្នងការនគបាលខេត្ត ដើម្បីចាត់ការតាមច្បាប់៕ យឹម សុថាន