់
ខេត្តកំពង់ឆ្នាំង ៖ ក្រុមជនសង្ស័យចំនួន៣នាក់ត្រូវបានសមត្ថកិច្ចនគបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយនគបាលក្រុងកំពង់ឆ្នាំងឃាត់ខ្លួនបានក្រុមជនសង្សយ័ប្រើប្រាស់ និង ចែកចាយថ្នាំញៀន ខណៈដែលក្រុមនេះកំពង់ធ្វើសកម្មភាព ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣និង៤៥នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចខាងជើងផ្សារលើ ស្ថិតក្នុងភូមិត្រពាំង៣ សង្កាត់ផ្សារឆ្នាំង ក្រុង និងខេត្តកំពង់ឆ្នាំង ។
់ជនសង្ស័យទាំង៣នាក់ ដែលត្រូវឃាត់ខ្លួននេះ ១.ឈ្មោះ អ៊ុក ស៊ីថា ភេទប្រុស អាយុ៣២ឆ្នាំ ២. ជិន ពិសាត ភេទប្រុស អាយុ៣២ឆ្នាំ ៣.គឿន គឹមហាក់ ភេទប្រុស អាយុ១៩ឆ្នាំ ក្រុមជនសង្សយ័ទាំង៣នាក់ខាងលើនេះមានទីលំនៅភូមិត្រពាំង៣សង្កាត់ផ្សារឆ្នាំងមានទីលំនៅ
សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងករណីឃាត់ខ្លួនជនទាំង៣នាក់នេះ សមត្ថកិច្ចនគរបាល ដកហូតបាន ថ្នាំញៀនចំនួន១៩កញ្ចប់តូច ទូរស័ព្ទដៃ៤គ្រឿង ដាវ១ដើម និង ឧបករណ៍ជក់មួយចំនួនផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង និង សមត្ថកិច្ចជំនាញ បានសហការគ្នា បន្ទាប់ពីមានការផ្តល់ព័ត៌មានមកឲ្យសមត្ថកិច្ចស្តីពីសម្មភាពរបស់ក្រុមជនសង្ស័យ ដែលបានធ្វើសកម្មភាពប្រើប្រាស់ និង ចែកចាយថ្នាំញៀន នៅក្នុងមូលដ្ឋាននេះ បានដាក់កម្លាំងចុះចាប់តែម្តង ។
ជនសង្ស័យទាំង៣នាក់នេះ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅបន្តទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ។
គួរបញ្ជាក់ផងដែរថា ករណីគ្រឿងញៀនត្រូវគេមើលឃើញថា នៅតែមានសកម្មភាពមកលើស្រទាបយុវវយ័ បើទោះជាមានការផ្សព្វផ្សាយអប់រំណែនាំបង្ក្រាបយ៉ាងណាក៏ដោយ ៕ ចន្ថា