ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរស់នៅក្រុម២ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ទទួលបានផ្លូវ៣ខ្សែសម្រាប់ធ្វើដំណើរក្នុងពេលឆាប់ៗនេះ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្រុម២ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី នឹងទទួលបានផ្លូវ៣ខ្សែសម្រាប់ធ្វើដំណើរក្នុងពេលឆាប់ៗនេះ ដោយក្រោមការដឹកនាំរបស់លោក បុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខលោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី បានដឹកនាំមន្ត្រីជំនាញចុះទៅពិនិត្យដល់ទីតាំងដើម្បីដោះស្រាយរាល់ផល់ប៉េះពាល់របស់ប្រជាពលរដ្ឋនិងមានភាពងាយស្រួលដល់ការស្ថាបនាបើកផ្លូវនិងដាក់លូផ្លូវទាំង៣ខ្សែនេះ ។

as (1)

ការចុះពិនិត្យទីតាំងនេះ កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្រុម២ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

លោក បុឹល កុសល អភិបាលខណ្ឌសែនសុខបានមានប្រសាសន៍ឲ្យដឹងថា ផ្លូវដែលត្រូវបើកនិងស្ថាបនាដាក់លូខាងលើនេះមានចំនួន៣ខ្សែទី១ផ្លូវលេខ១៩៤៨(បើក)ទី២ផ្លូវលេខ១៩៥០(បើក និងដាក់លូ)ទី៣ផ្លូវលេខ១០០១(បើក)។

as (2)

លោក អភិបាលខណ្ឌបន្តទៀតថា ការបើកផ្លូវចំនួន៣ខ្សែខាងលើ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជួយបញ្ចៀសការកកស្ទះចរាចណ៍ចេញពីផ្លូវលេខ៥៨P និងមានភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះក្នុងការធ្វើដំណើរថែមទៀតផង ។

as (3)

ប្រជាពលរដ្ឋដែលរស់នៅទីនោះបានសម្តែងការត្រេកអរយ៉ាងខ្លាំង ដល់អាជ្ញាធរសង្កាត់ខណ្ឌ ដែលចាប់តាំងពីលោក បុឹល កុសល ចូលមកកាន់តំណែងជាគណៈអភិបាលខណ្ឌសែនសុខមកតែងតែជួយដោះស្រាយរាល់ការលំបាករបស់ពលរដ្ឋក្នុងខណ្ឌបានជាច្រើន ជាពិសេសដូចជាការបើកផ្លូវ៣ខ្សែនេះ ជាដើមដែលកន្លងមកពួកគាត់បានធ្វើលិខិតស្នើរសុំអោយសាលារាជធានីភ្នំពេញបើកផ្លូវនេះ តាមរយះសាលាខណ្ឌសែនសុខរហូតសាលារាជធានីភ្នំពេញចេញសេចក្តីសម្រេចឲ្យបើកផ្លូវទាំង៣ខ្សែខាងលើនេះ ។

as (4)

ជាចុងក្រោយប្រជាពលរដ្ឋ ក៏ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រាប់លំដាប់ដែលបានខិតខំដោះស្រាយរាល់ការលំបាករបស់ពួកគាត់ជាពិសេសអាជ្ញាធរខណ្ឌសែនសុខតែម្តង៕ តុង សីហា

as (5)


ចែករំលែក៖