ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់ឆ្លងចរន្តអគ្គីសនីឆក់ស្លាប់នៅក្នុងផ្ទះរបស់ឈ្មោះ ភួង ស្រៀវ ឃុំឈើតុំ ស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្មករសំណង់ម្នាក់ត្រូវបានគេអះអាងថា ឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ភ្លាមនៅនឹងកន្លែង ខណៈកម្មកររូបនេះកំពុងបំពេញការងារធ្វើផ្ទះរបស់ឈ្មោះ ភួង ស្រៀវ ភេទប្រុស អាយុ ៣២ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកប៉ះ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ឡើងនៅវេលាម៉ោង១១ និង០០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ភួង ស្រៀវ ភេទប្រុស អាយុ ៣២ឆ្នាំ សញ្ជាតិខ្មែរ ស្ថិតក្នុងភូមិកប៉ះ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថៃ ផាន់ណារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកគោ ឃុំស្វាយហ្លួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ហើយបានមកធ្វើជាកម្មករសំណង់ឲ្យថៅកែម្នាក់ និងបានមកស្នាក់នៅភូមិ-ឃុំកើតហេុខាងលើ។

លោក វរសេនីយ៍ត្រីបន្តថា មូលហេតុការដែលឆ្លងចរន្តអគ្គីសនីឆក់កម្មករសំណង់ម្នាក់ស្លាប់ខាងលើ ដោយជនរងគ្រោះកំពុងបំពេញការងារ(ឡើងបាញ់វីសដំបូផ្ទះ) ហើយស្រវាដៃកាន់ចំមុខតំណរខ្យែភ្លើង ទើបឆ្លងឆក់ ដែលបានតខ្សែភ្លើងខ្លួនឯងអាចនិយាយបានថា ជាការធ្វេសប្រហែសក៏ថាបាន។

rr (1)

លោក អធិការដ្ឋាននគរបាលស្រុកក្រគរបន្តទៀតថា ក្រោយសមត្ថកិច្ចសហការគ្នាចុះពិនិត្យ និងស្រាវជ្រាវរួចរាល់ហើយនោះ ក៏បានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

ទោះជាយ៉ាងណាក្តីប្រភពផ្សេងៗលើកឡើងស្រឌៀងៗគ្នាថា នេះជាជីវិតមនុស្សបានបាត់បង់មួយប៉ព្រិចភ្នែក ខណៈក្នុងពេលកំពុងបំពេញការងាររបស់ខ្លួន សមត្ថកិច្ចមិនគួរព្រងើយកន្តើយក្នុងស្រាវជ្រាវបែបសើៗពេកនោះទេ នេះក៏ជាការខ្វះការរៀបចំពីថៅកែជាងសំណង់នោះដែរ ។

rr (2)

សូមពិនិត្យ និងស្រាវជ្រាវឲ្យបានម៉ត់ចត់ត្រឹមត្រូវផងដែរ កុំឲ្យជនរងគ្រោះស្លាប់ដោយងាយៗបែបនេះ បិទភ្នែកមិនជិតនោះទេ  ៕ ប៉ឹម ពិន

 


ចែករំលែក៖