ព័ត៌មានទាន់ហេតុការណ៍៖

នាវាផ្ទុកយន្តហោះអាមេរិកត្រូវនាវាចម្បាំងអុីរ៉ង់២០គ្រឿងឡោមព័ទ្ធពេលធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា

ចែករំលែក៖

នាវាផ្ទុកយន្តហោះអាមេរិកUSS George H.W.Bush ត្រូវបាននាវាចម្បាំងអុីរ៉ង់យ៉ាងតិច ២០គ្រឿង «ស្វាគមន៍» នៅពេលដែល បាន បើកឆ្លងកាត់ឈូងសមុទ្រ Hormuz ចូលទៅកាន់តំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃទី ២១ខែមីនា ឆ្នាំ២០១៧។

តាមសារព័ត៌មាន Sputnik បានផ្សាយ ថានាវាផ្ទុកយន្តហោះ USS George H.W.Bush របស់អាមេរិក ដោយមានការ អម ការពារដោយនាវាចម្បាំង ប្រទេស ដាណឺម៉ាក មួយគ្រឿង នាវាចម្បាំងបារំាង មួយគ្រឿង និង កងពលឧទ្ធម្ភាគចក្រ នៅ ពីខាងលើ ទៀតផង។ តាមសារព័ត៌មាន ខាងលើ មន្ត្រីយោធានៅលើនាវា USS George H.W.Bushបានខិតខំទំនាក់ទំនង ជាមួយ នាវាចម្បាំងអុីរ៉ង់ ដែលយាមល្បាត នៅក្នុងតំបន់ ប៉ុន្តែគេមិនដឹងថា ភាគីទាំង២ បានពិភាក្សាគ្នាដែរឬទេ? កាលពីអតីត កាល ធ្លាប់មានរឿង មិនល្អកើតឡើងរវាងនាវាចម្បាំងអាមេរិកនឹងអុីរ៉ង់នៅ ពេលបើក បរឆ្លងកាត់ទីនេះ។

អ្នកនាំពាក្យកម្លាំងទាហានអាមេរិក បាន បញ្ជាក់ថា បើទោះបីនាវាទាំងនោះរបស់អុី រ៉ង់មិនមានរំសេវផ្ទុះ ប៉ុន្តែ សកម្មភាព បែបនោះ អាចធ្វើឲ្យមានការយល់ច្រឡំគ្នា ដោយអាមេរិក មិនដឹងពីគោលដៅពិត ប្រាកដនៃសកម្មភាពទាំងនោះរបស់នាវា អុីរ៉ង់។ មន្ត្រីយោធាអាមេរិកបានបញ្ជាក់ថា នៅពេលនះអាមេរិកមិនបានចាប់ផ្តើម សកម្មភាពមុននោះឡើយ ប៉ុន្តែបើអុិរ៉ង់មាន សកម្មភាពនោះ អាមេរិកនឹងចាត់វិធានការការពារខ្លួនហើយ។

សកម្មភាពខាងលើកើតឡើង ក្នុងពេលដែលទំនាក់ទំនងរវាងអាមេរិកនឹងអុីរ៉ង់ប្រឈមមុខតានតឹងដាក់គ្នាក្រោយពេល ដែល លោកត្រាំឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក ដោយលោកត្រាំគំរាម លុបចោលកិច្ចព្រមព្រៀង ស្តីពីកម្មវិធីបរ មាណូជាមួយអុីរ៉ង់ ។ ជាមួយគ្នានោះអុីរ៉ង់បានសាកល្បងមីស៊ីលជាច្រើនគ្រាប់ ផង ដែរ។

កន្លងមកលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ បានសម្រេចដាក់ ទណ្ឌកម្មសេដ្ឋកិច្ចលើអុីរ៉ង់ ដោយចោទថា អុីរ៉ង់ បានសាកល្បងមីស៊ីល ។ គ្រាន់តែ បានទទួលដំណឹងស្តីពីទណ្ឌកម្មនេះភ្លាម ខាងរដ្ឋាភិបាលអុីរ៉ង់ បានប្រកាសថា គេនឹងដាក់វិធានការតបវិញ តាមរយៈទណ្ឌ កម្មទៅលើក្រុមហ៊ុន ឬអ្នកជំនួញអាមេរិក នៅអុីរ៉ង់។ លោករដ្ឋមន្ត្រីក្រសួងការបរទេស អុីរ៉ង់បានថ្លែងថា អុីរ៉ង់ មិនព្រឺរោម នឹង ទណ្ឌកម្មរបស់អាមេរិកទេ តែអុីរ៉ង់ក៏មិនទៅ ឆោត បញ្ឆេះភ្លើងសង្រ្គាមជាមួយអាមេរិកមុនដែរ។

អុីរ៉ង់តែងតែអះអាងថា ការផលិត និងសាកល្បងនូវសព្វាវុធយោធា គឺជា សិទ្ធិស្របច្បាប់របស់អុីរ៉ង់ ដើម្បីការពារខ្លួន ដែលសិទ្ធិនេះមិនអាចមានប្រទេសផ្សេងណា មកហាមឃាត់បានឡើយ។ ក្រៅពីមី ស៊ីលចម្ងាយខ្លី អុីរ៉ង់ ក៏បានប្រកាសថាខ្លួន មានមីស៊ីលចម្ងាយ២០០០គីឡូម៉ែត្រ ដែរ។ លោកអគ្គមេបញ្ជាការកងទ័ពអុីរ៉ង់ បានបញ្ជាក់ថា អុីរ៉ង់នឹងបន្ថែមការផលិតគ្រាប់មីស៊ីលឲ្យបានច្រើនជាងនេះ។

ហេតុការណ៍ខាងលើកើតឡើងក្រោយពេលអុីរ៉ង់ បានបើកការធ្វើសមយុទ្ធយោធា មួយនៅខេត្តSemnan ភាគខាងឦសាន ប្រទេស។ ក្នុងឱកាសសមយុទ្ធនេះ អុីរ៉ង់បានបញ្ចេញគ្រាប់មីស៊ីលជាច្រើនគ្រាប់ ព្រមជាមួយប្រព័ន្ធរ៉ាដាដែលសុទ្ធតែជាស្នាដៃផលិតក្នុងស្រុករបស់អុីរ៉ង់។ យោងតាម តារាងរាយឈ្មោះសម្ភារយោធា ដែលសារ ព័ត៌មានរដ្ឋអុីរ៉ង់ ចុះផ្សាយ បានបង្ហាញថា មីស៊ីល ដែលអុីរ៉ង់ បានសាកល្បងនៅ ថ្ងៃសៅរ៍នេះ គឺសុទ្ធតែជាគ្រាប់មីស៊ីល ចម្ងាយខ្លី ដែលអាចរត់បានរយៈ៧៥គីឡូ ម៉ែត្រ។

សារព័ត៌មានអុីរ៉ង់ដដែល បានសរសេរ ថា សមយុទ្ធយោធានេះ គឺជាការសាកល្បង ត្រៀមកម្លាំងឲ្យបានល្អ របស់កងទ័ពអុីរ៉ង់ ហើយក៏ជាការឆ្លើយតបទៅនឹងទណ្ឌកម្មសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក ដែលបាន ដាក់លើអុីរ៉ង់។ អុីរ៉ង់ចាត់ទុកថា ទណ្ឌកម្ម នេះ ជាការមើលងាយ បន្ទាបបន្ថោកកិត្តិ យសរបស់អុីរ៉ង់៕ ម៉ែវ សាធី

image


ចែករំលែក៖