ខេត្តត្បូងឃ្មុំ៖ យុវជនម្នាក់ជាខ្មែរ ឥស្លាមបានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីដើយកដៃទៅប៉ះនឹងមុខតំណខ្សែភ្លើងបណ្តាលឲ្យឆក់ ។
ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះឈ្មោះ ហុីម ម៉ៃសំ ភេទស្រី អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ អិស្លាម រស់នៅភូមិជៀសទី២ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
លោកអធិការរងនគរបាលស្រុកត្បូងឃ្មំុ ឡុង សារិន បានឲ្យដឹងថា មានជនរងគ្រោះម្នាក់ឈ្មោះ កៅ នរី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ អិស្លាម បានដើរនៅក្នុងផ្ទះ ដែលកំពុងសាងសង់ថ្មី បម្រុងចូល ក្នុងបន្ទប់ក្នុងផ្ទះ ក៏បានលើកដៃឆ្វេងប៉ះទៅនឹង មុខតំណខ្សែភ្លើងត្រង់ច្រកចូលបណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗនឹងកន្លែង។
លោកបន្តថា លុះដល់ព្រឹកថ្ងៃទី២៣ ខែឆ្នាំដដែល វេលាម៉ោង៩ៈ០០នាទីព្រឹក ទើប ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល រាយការណ៍ជូនសមត្ថកិច្ច ហើយកម្លាំងនគរបាលជំនាញស្រុក ក៏បានចុះទៅត្រួតពិនិត្យ ឃើញថា ពិតជាស្លាប់ ដោយអគ្គីសនីឆក់ពិតមែន ។
បច្ចុប្បន្នសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារជនរងគ្រោះធ្វើបុណ្បតាមប្រពៃណី៕ វណ្ណះ