ព័ត៌មានទាន់ហេតុការណ៍៖

គំនរសំរាមឆេះមិនដឹងមូលហេតុ ប៉ូលិសចេញឡានទឹក២គ្រឿងអន្តរាគមន៍ទាន់ពេល

ចែករំលែក៖

ភ្នំពេញ៖ គំនរសំរាមមួយកន្លែងស្រាប់តែមានផ្សែងហុយៗចេញមក បង្កជាអណ្តាតភ្លើងឆាបឆេះដោយមិនដឹងមូលហេតុតែម្តង បង្កការភ្ញាក់ផ្អើល សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យ២គ្រឿងទៅអន្តរាគមន៍ទាន់ពេល ។

image2

រថយន្ត ពន្លត់អគ្គីភ័យចំនួន២គ្រឿងទៅបាញ់ពន្លត់ រហូតរលត់ទៅវិញទាំងស្រុង

គំនរសំរាមស្ថិតនៅតាមដងផ្លូវបេតុងមួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ ហើយក៏មានការព្រួយបារម្ភខ្លាចឆេះរាលដល់ខ្សែភ្លើងដែលធ្លាក់រាយប៉ាយ ទាបៗមកលើគំនរសំរាមនោះផងដែរ តែយ៉ាងណាក៏ដោយ ទីតាំងឆេះនេះ ស្ថិតនៅដាច់ឆ្ងាយពីផ្ទះសម្បែងប្រជាពលរដ្ឋបន្តិចមែន ប៉ុន្តែ វានៅជិតបឹងដែលមានស្មៅកក់ច្រើន ទើបមានការ ព្រួយបារម្ភខ្លាចឆេះរាលដល់ស្មៅកក់ទាំងនោះ ហើយអាជ្ញាធរ និងនគរបាលមូលដ្ឋាន បាននាំគ្នាចុះទៅអន្តរាគមន៍នាំយករថយន្តពន្លត់អគ្គីភ័យ ទៅបាញ់ទឹកពន្ល់ភ្លាមៗផងដែរ។

image3

គំនរសំរាមស្ថិតនៅតាមដងផ្លូវបេតុងមួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមានផ្សែងហុយចេញពីគំនរសំរាម នោះ ហើយមិនយូរប៉ុន្មាន ក៏ស្រាប់តែមានអណ្ដាតភ្លើង ឆាបឆេះឡើងយ៉ាងសន្ធោរសន្ធៅតែម្ដង ហើយនិងឆេះ លឿនថែមទៀតផង ព្រោះសំរាមខាងលើមានចម្រុះគ្នា និងស្ងួតទៀត ទើបឆេះលឿនបែបនេះ ហើយនៅពី លើគំនរសំរាមនោះ ក៏មានខ្សែភ្លើងធ្លាក់មកទាបៗផងដែរ ។

image1

កម្លាំងអាជ្ញាធរ និងនគរបាលប៉ុស្ដិ៍ចោមចៅ បានចេញអន្តរាគមន៍ហៅរថយន្ត ពន្លត់អគ្គីភ័យចំនួន២គ្រឿងទៅបាញ់ពន្លត់

ថ្វីដ្បិតតែនៅទីនោះ ស្ថិតនៅឆ្ងាយពីផ្ទះប្រជាពល រដ្ឋ ប៉ុន្តែមានស្មៅកក់នៅជិតនោះច្រើន ទើបធ្វើឲ្យមានការព្រួយបារម្ភខ្លាចឆេះរាលដល់ មានបញ្ហាកាន់តែស្មុគ ស្មាញថែមទៀត ខណៈនោះកម្លាំងអាជ្ញាធរ និងនគរបាលប៉ុស្ដិ៍ចោមចៅ បានចេញអន្តរាគមន៍ហៅរថយន្ត ពន្លត់អគ្គីភ័យចំនួន២គ្រឿងទៅបាញ់ពន្លត់ រហូតរលត់ទៅវិញទាំងស្រុង៕ សុខាសែនជ័យ

 


ចែករំលែក៖