ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យឆ្លងប្រព័ន្ធខ្សែភ្លើង កាម៉ាស់១គ្រឿងឆេះម៉ត់ អ្នកបើកបរ និងព្រូដឹកដៃគ្នារត់បាត់ មិននៅជួយពន្លត់

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ រថយន្តកាម៉ាស១គ្រឿង កំពុងបើកបរសុខៗ ក៏ឆាបឆេះកាប៊ីនចេញជាអណ្តាតភ្លើងឡើងធ្វើឲ្យអ្នកបើកបរ និងព្រូ មិននាំគ្នាជួយពន្លត់ ក៏ដាក់មេប្រុចអស់ ហើយត្រូវបានរថយន្តពន្លត់អគ្គីភ័យ នគរបាលស្រុកមេមត់ជាអ្នកមកបាញ់ពន្លត់ និងចុងក្រោយនៅសល់តែគ្រោងឆ្អឹងដែកសុទ្ធ ។

IMG_8496

កាម៉ាស់ ពាក់ស្លាកលេខ ព្រ_០៤៥៧ ភ ព បើកបរក្នុងទិសដៅពីស្រុកមេមត់ទៅស្រុកស្នួល

ហេតុការណ៍ភ្ញាកផ្អើលដល់មនុស្សម្នានេះ កើតឡើងនៅម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៧ ចំណុចភូមិដូង(ប៉ុស្តិ៍ទិស) ឃំុត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

តាមប្រភពព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលរងការឆាបឆេះខាងលើម៉ាក កាម៉ាស់ ពាក់ស្លាកលេខ ព្រ_០៤៥៧ ភ ព បើកបរក្នុងទិសដៅពីស្រុកមេមត់ទៅស្រុកស្នួល លុះមកដល់កន្លែងកើតហេតុ ក៏កើតមានករណីនេះតែម្តង ហើយចំណែកអ្នកបើកបរ និងព្រូនាំគ្នារត់គេចខ្លួនបាត់ មិននៅជួយពន្លត់ភ្លើងនោះទេ ។

IMG_8495

កាម៉ាស១គ្រឿង កំពុងបើកបរសុខៗ ក៏ឆាបឆេះកាប៊ីនចេញជាអណ្តាតភ្លើងឡើងធ្វើឲ្យអ្នកបើកបរ និងព្រូ មិននាំគ្នាជួយពន្លត់ ក៏ដាក់មេប្រុចអស់

ករណីនេះដែរ បើតាម លោកវរសេនីយ៍ ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានឲ្យដឹងថា កម្លាំងជំនាញកំពុងស្រាវជ្រាវរកម្ចាស់ដើម្បីមកទទួលខុសត្រូវអុសរថយន្តដែលឆេះនេះទៅវិញ ហើយមូលហេតុអាចបណ្តាលមកពីឆ្លងប្រព័ន្ធខ្សែភ្លេីង៕ វណ្ណះ

IMG_8494


ចែករំលែក៖