ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យចុះធ្វើរដ្ឋបាលក្នុងមូលដ្ថានឃាត់ខ្លួនជន សង្ស័យ៣នាក់ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានសម្ថតកិច្ចឃាតខ្លួន និងរកឃើញថ្នាំញៀន១កញ្ចប់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៧ ស្ថិតនៅក្រុម៤ ភូមិឫស្សី១ សង្កាត់ ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យទាំង៣នាក់ ទី១មានឈ្មោះ សេង សម្បត្តិ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុក កំណើតនៅភូមិស្នោរ សង្កាត់ស្នោរ ខណ្ខពោរសែនជ័យ ជាអ្នកជួញដូរ និងប្រើប្រាស់ទី២ ឈ្មោះ ឈុន វណ្ណា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ ជាអ្នកប្រើប្រាស់ ទី៣ ឈ្មោះ ហៀង តុលា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរវិស្វករខាងអគ្គីសនី ជាអ្នកប្រើប្រាស់ ទាំង៣នាក់ស្នាក់នៅកន្លែងកើតហេតុខាងលើ។
ក្នុងប្រត្តិការនោះបានដឹកនាំដោយលោក ឯម ភារី នាយរងប៉ុស្តិ៍ស្តីទី និងលោកប្រធានភូមិក៏បានឃាតខ្លួនបានមុខសញ្ញាជួញដូរ និងប្រាស់នៅក្នុងមូដ្ឋានយ៉ាងសកម្មផងដែរ ។ សម្ភារៈដែលដកហូតបានរួមមាន ថ្នាំញៀន ប្រភេទសថ្លាចំនួន១ញ្ចប់ ដាវ១ដើមសំភារះសំរាប់ជក់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង៣ឃាត់ខ្លួនយកមកប៉ុស្តិ៍ស្ទឹងមានសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិកាដ្ឋាននគរបាលខណ្ខមានជ័យកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ តាឡឹម