ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃប្រកាសថា សមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងមួយប្រកាសថា សមាជវិសាមញ្ញជ្រើសរើសប្រធាននិងអនុប្រធានថ្មីរបស់គណបក្សសង្គ្រោះជាតិ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែមីនា កន្លងទៅគឺខុសច្បាប់ ។ នេះបើយោងតាមសេចក្តីប្រកាសផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ។

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃដែលចេញថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ចុះហត្ថលេខាដោយសម្តេចក្រឡា ហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «បើផ្អែកតាមលក្ខន្តិកៈរបស់គណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ សមាជវិសាមញ្ញបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាប្រធាន និងលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង ជាអនុប្រធាននៃគណបក្សសង្គ្រោះជាតិ គឺបានអនុវត្តផ្ទុយនឹងប្រការ៤៧ ត្រេទី២ នៃលក្ខន្តិកៈគណបក្សដោយអាណត្តិនៅសល់មានរយៈពេលតិចជាង១៨ខែគិតត្រឹម កាលបរិច្ឆេទដែលលោក សម រង្ស៊ី បាន លាលែងចេញពីតំណែងជាប្រធានគណ បក្សនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧»។

Untitled-1 copy ae ff


ចែករំលែក៖