ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីពេទ្យ លោកចោរឆក់កាបូបបានសម្រេច អស់លុយ៣០ម៉ឺន និងទូរស័ព្ទ២គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ជិះម៉ូតូហុងដា ឌ្រឹមមួយគ្រឿង ធ្វើសកម្មភាពឆក់កាបូបស្ពានពីស្ត្រីម្នាក់បានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខដេបូលក់ដែកមួយកន្លែង តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ វៀវ សម ភេទស្រី អាយុ៥៥ឆ្នាំ ស្នាក់នៅភូមិគំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ហើយសម្ភារដែលបាត់បង់នោះមានលុយចំនួន៣០ម៉ឺនរៀល និងទូរស័ព្ទ២គ្រឿង។

image1

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅដើម្បីសុំការអន្តរាគមន៍

តាមសំដីជនរងគ្រោះបានឲ្យដឹងថា នៅមិនពេលកើតហេតុ រួបគាត់បានជិះម៉ូតូម៉ាក nex ពណ៍សលាយក្រហម ពាក់ស្លាកលេខភ្នំពេញDH 6148 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ដោយទើបតែមកពីរកទិញថ្នាំនៅមន្ទីរពេទ្យកាល់ម៉ែត បំណងត្រឡប់ទៅផ្ទះវិញ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យជិះម៉ូតូម៉ាកហុងដាឌ្រឹមសង់មិនចាំស្លាកលេខ មានគ្នា២នាក់មកធ្វើសកម្មភាពធ្វើការបូបស្ពាយពីរួបគាត់បណ្តាលអោយរួបគាត់ដួលទៅនឹងថ្នល់ ចំណែកកាបូបត្រូវជនសង្ស័យឆក់បានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។

image2

មិនពេលកើតហេតុ រួបគាត់បានជិះម៉ូតូម៉ាក nex ពណ៍សលាយក្រហម ពាក់ស្លាកលេខភ្នំពេញDH 6148 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅដើម្បីសុំការអន្តរាគមន៍ ៕ សុខាសែនជ័យ

 


ចែករំលែក៖