ខេត្តព្រះវិហារ ៖ បុរសម្នាក់ត្រូវបាននគរ បាលក្រុងព្រះវិហារឃាត់ខ្លួនបន្ទាប់ពីទទួល ពាក្សបណ្តឹងថា បានចាប់រំលោភសេពសន្ថវៈ លើនារីម្នាក់កាលពីរសៀលថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០១៧។
អធិការនគរបាលក្រុងព្រះវិហារលោក វរសេនីយ៍ត្រី គង់ គា បានឲ្យដឹងថា ជន សង្ស័យដែលនគរបាលឃាត់ខ្លួនឈ្មោះ ហ៊ុន យក្ស អាយុ២៧ឆ្នាំ រស់នៅភូមិហ្មសែត សង្កាត់ប៉ាហាល ក្រុងព្រះវិហារ។ ចំណែក ជនរងគ្រោះឈ្មោះ វ.ស.អ អាយុ២០ឆ្នាំ មានប្តី និងកូនម្នាក់រស់នៅក្រុងព្រះវិហារ។
លោកអធិការក្រុងបានបញ្ជាក់ថា មុន ពេលកើតហេតុជនសង្ស័យ និងប្តីស្ត្រីរងគ្រោះជាមិត្តភក្តិគ្នាបានផឹកស៊ីនៅផ្ទះស្ត្រីរងគ្រោះ។ ចំណែកស្ត្រីរងគ្រោះមិននៅផ្ទះទេ គឺរវល់ដកដំឡូងនៅចម្ការ លុះល្ងាចបន្តិច ជនសង្ស័យបានទិញទាឲ្យស្ត្រីរងគ្រោះធ្វើ ក្លែមបន្តហើយខ្លួនបានទៅទិញស្រាបៀរ មួយកេសមកផឹកបន្តនៅផ្ទះជនរងគ្រោះជុំគ្នាទៀត។ ការផឹកចេះតែបន្តរហូតដល់យប់ ជ្រៅអស់ស្រាបៀរ៣កេស។ ដោយឡែក ស្ត្រីរងគ្រោះត្រូវជនសង្ស័យបង្ខំឲ្យផឹកអស់កន្លះកំប៉ុងដែររួចក៏បានដេករៀងៗខ្លួន បុរស ជាប្តីសន្លប់ស្តូកស្តឹងដេកនៅលើផ្ទះម្ខាង ហើយស្ត្រីរងគ្រោះដេកម្ខាង ចំណែកជន សង្ស័យដេកក្រោមផ្ទះ។
លោកអធិការបានបន្តថា ជនសង្ស័យ ដែលមានបំណងជាយូរមកហើយនោះមិនបានដេកទេដោយធ្វើសួរស្ត្រីរងគ្រោះថា «មិនហៅបងដេកជាមួយទេអី» ។ ពេល នោះស្ត្រីរងគ្រោះឆ្លើយថា «បងនិយាយឲ្យស្រួលបួលព្រោះប្តីខ្ញុំនៅហ្នឹងទេ»។ ដោយ អស់កម្លាំងធ្វើការពីថ្ងៃស្ត្រីរងគ្រោះបានដេក លង់លក់ទៅ ស្របពេលនោះជនសង្ស័យបានឡើងដេកក្រោយខ្នងនារីរងគ្រោះដោយ នារីរងគ្រោះមិនបានចាប់អារម្មណ៍ស្មានថា ប្តីរបស់ខ្លួនធ្វើបណ្តោយឲ្យជនសង្ស័យលេង សព្វរាងកាយ។ លុះចាប់ផ្តើមរួមរ័កនារីរងគ្រោះដឹងថា មិនមែនជារបស់ប្តីរបស់ខ្លួនក៏រុញចេញ ហើយព្រឹកឡើងជនរងគ្រោះបាន ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភ នារីរងគ្រោះប្រាកដមែន ។
ជនសង្ស័យត្រូវបានកម្លាំងនគរបាល ជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់ ៕ ហេង នរិន្ទ្រ