ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងកសិកម្មចុះពិនិត្យកិច្ចដំណើរការនិងចង្វាក់ផលិតកម្មសត្តឃាតដ្ឋាន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០១៧ លោករដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងថ្នាក់ដឹកនាំក្រសួង បានចុះ ពិនិត្យកិច្ចដំណើរការ និងចង្វាក់ផលិតកម្ម សត្តឃាតដ្ឋាន ការវេចខ្ចប់ និងឃ្លាំង ត្រជាក់ស្តុកសាច់ មុនបញ្ចេញលក់ក្នុង ស្រុក និងការនាំចេញទៅក្រៅប្រទេសរបស់ក្រុមហ៊ុនអេសអិលអិន មីត សឺបផ្លាយ ភីធីវ៉ាយ អិលធីឌី ស្ថិតនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សូមបញ្ជាក់ថា ក្រុមហ៊ុននេះបានបោះទុនវិនិយោគចំនួនជាង៣០លានដុល្លារ អាមេរិក ដោយបានចាប់ដៃគូដ៏ធំមួយរបស់ ប្រទេសអូស្ត្រាលី គឺក្រុមហ៊ុន Frontier International Agri តំណាងដោយលោក Tony Gooden ដើម្បីនាំគោរស់ដោយផ្ទាល់ពីប្រទេសអូស្ត្រាលីមកកាន់ប្រទេសកម្ពុជា ជាមួយនឹងការបំពាក់បច្ចេកវិទ្យាទំនើប។

តាមរយៈនៃការវាយតម្លៃ ក្នុងដំណើរចុះត្រួតពិនិត្យចង្វាក់ផលិតកម្មនៅសត្ត ឃាតដ្ឋាននេះ គឺបានបង្ហាញឱ្យឃើញថាក្រុមហ៊ុនមានជួបបញ្ហាប្រឈមទៅនឹងការខ្វះកិច្ចសហការពេញលេញពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធនិងពុំមានការបញ្ជាទិញពីបណ្តាប្រទេសគោលដៅដែលត្រូវនាំចេញទាក់ទងទៅនឹងពុំមានការគាំទ្រពីភ្នាក់ងារ អនាម័យ និងភូតគាមអនាម័យនៃបណ្តា ប្រទេសនោះពេលនេះទាមទារឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រូវជួយអន្តរាគមន៍ជា បន្ទាន់។ ផ្ទុយមកវិញប្រសិនបើពុំមានការដោះស្រាយឱ្យបានទាន់ពេលវេលានោះ ទេ គឺរោងចក្រនេះនឹងអាចឈានទៅរក ការបិទទ្វារនិងបញ្ឈប់កម្មកររាប់រយនាក់ នាពេលដ៏ខ្លីខាងមុខនេះ ៕ ហេង សូរិយា

sihnaouk


ចែករំលែក៖