ព័ត៌មានទាន់ហេតុការណ៍៖

កម្មការិនីរោងចក្រម្នាក់ប្តឹងសមត្ថកិច្ចឲ្យអន្តរាគមន៍ ករណីបុរសរត់រថយន្តឈ្នួលខ្ចីលុយមិនសង

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ បានទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យដាក់ពាក្យបណ្ដឹងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ដោយអះអាងថា គាត់ជាអ្នករកស៊ីចងប្រាក់ផងដែរ ប៉ុន្តែលក្ខណៈតូចតាចទេ ហើយមានលុយបន្តិចបន្តួច បានចងការទៅឲ្យទៅបុរសម្នាក់ទៀត ដែលជាអ្នកបើកបររថយន្ត តែមិនមែនឲ្យដោយផ្ទាល់នោះឡើយ គឺគាត់បានផ្ញើទៅឲ្យបុរសនោះតាមរយៈវីងវេរលុយប៉ុណ្ណោះ។ អ្វីដែល គាត់ស្គាល់ទុកចិត្តនោះ គឺព្រោះតែជននោះប្រើល្បិច ធ្វើជាស្គាល់គាត់ និងបានសុំស្នេហ៍ពីគាត់រហូតទន់ចិត្ត និងបានវេរលុយឲ្យ ប៉ុន្តែគាត់មិនបានបញ្ជាក់ថា មានទំនាក់ទំងអ្វីផ្សេងជ្រាលជ្រៅលើសពីនេះជាមួយ បុរសនោះទៀតឡើយ។ បុរសនោះបានខ្ចីលុយ គាត់តាមទូរស័ព្ទ២លើកសរុប១២០ដុល្លារ ហើយក្រោយមក មិនដែលបានបង់ការប្រាក់ឲ្យឡើយ មិនតែប៉ុណ្ណោះអត់បានទាំងដើមថែមទាំងទៀត ហើយពេលគាត់ខលទារ លុយបានប្រាប់ឲ្យគាត់ទៅយកដល់ផ្ទះគេ។ ប៉ុន្តែដោយសារខ្លាចមានបញ្ហា គាត់មិនហ៊ានទៅឡើយ និងប្ដឹងឲ្យ នគរបាលជួយ។ ប៉ុន្តែក្រោយពេលសួរនាំចុះឡើងៗដឹងរឿងថា ជនដែលបោកលុយ គាត់ស្នាក់នៅឯភូមិសាស្រ្តសង្កាត់កន្ទោក ទើបនគរបាលប៉ុស្ដិ៍ចោមចៅ ប្រាប់ឲ្យគាត់ទៅប្ដឹងនៅទីនោះវិញ ។

ស្រ្តីខាងលើនោះឈ្មោះ ញឹម ផល្លី ហៅ អាហៀង អាយុ៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរអាមេរិកាំង ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ និងស្នាក់នៅផ្ទះជួលនៅ ក្នុងភូមិខាងលើ ។ ដោយឡែកបុរសដែលបោកប្រាស់គាត់នោះឈ្មោះ វី មិនដឹងអាយុ មុខ របរបើកបររថយន្តឈ្នួល ចេញចូលចំណតរថយន្តចោមចៅ និងមានទីលំនៅម្ដុំភូមិព្រៃបឹង ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ក្រោយពេលពេលនគរបាលចោមចៅ រុញឲ្យគាត់ទៅប្ដឹងនៅប៉ុស្ដិ៍កន្ទោកនោះគាត់ក៏ បានទៅ ប៉ុន្តែនគរបាលមិនទទួលពាក្យបណ្ដឹង ហើយគាត់ក៏បានទៅរកឈ្មោះវី នោះ ដែលមានប្រពន្ធ និងកូន ហើយកំពុងស្នាក់នៅបន្ទប់ផ្ទះជួលមួយកន្លែង នៅម្ដុំផ្សារកំបូល តែស្ថិតនៅក្នុងសង្កាត់កន្ទោក ៕ សុខាសែនជ័យ

image2 image1


ចែករំលែក៖