ព័ត៌មានទាន់ហេតុការណ៍៖

នាងនៅវ័យក្មេងសោះ មិនគួរធ្វើបែបនេះទេ

ចែករំលែក៖

ភ្នំពេញៈ ចោរស្រីវ័យក្មេងម្នាក់ ដែលតែងតែធ្វើសកម្មភាពបន្លំលួចយកលុយ ប្រជាពលរដ្ឋក្នុងហោប៉ៅ ដែលពួកគាត់ចូលទៅក្នុងផ្សារដើម្បីទិញម្ហូបបានសម្រេចហើយ តែត្រូវនារីរងគ្រោះដឹងខ្លួន ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានចាត់ការតាមច្បាប់ ។

image1

ករណីឃាត់ខ្លួនចោរស្រីខាងលើនេះ បានកើតឡើងកាលវេលាម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៧ នៅក្នុងបរិវេណផ្សារដើមគរ ផ្លូវព្រះមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួល គោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ រស់ សុភា ហៅច្រឹប ភេទស្រីអាយុ១៧ឆ្នាំ មុខរបរដើរលួច ស្នាក់នៅផ្ទះជួល សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើតនៅខណ្ឌច្បារអំពៅ ចំណែកជនរងគ្រោះឈ្មោះកែម សុខា ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ83Eo ផ្លូវមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ្ ។

image2

តាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានចេញពីផ្ទះបានធ្វើដំណើរទៅផ្សារដើមគរ ក្នុងបំណងទៅទិញត្រី ខណៈកំពុងច្រកត្រី ស្រាប់តែមាននារីសង្ស័យម្នាក់បានចូលមកបន្លំលូកហោប៉ៅយកលុយ តែត្រូវរូបគាត់ដឹងខ្លួនទាន់បានក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមគរតែម្តង។

image3

បច្ចុប្បន្នចោរស្រីរូបនេះ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមគរសាកសួរនាំ ដើម្បីចាត់ការតាមច្បាប់ ៕ស តារា

 


ចែករំលែក៖