ព័ត៌មានទាន់ហេតុការណ៍៖

ហួសចិត្ត! ចោរចូលគាស់ផ្ទះហើយបន្សល់ទុកសាច់គោប្រឡាក់ថ្នាំបំពុលឆ្កែ

ចែករំលែក៖

ភ្នំពេញ៖ បុរស បានជិះម៉ូតូឌុបប្រពន្ធទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ថែមទាំងមានកាន់សាច់គោប្រឡាក់មួយថង់ដោយលាយលំទៅនិង ថ្នាំបំពុលឆ្កែ រួមជាមួយរទេះរុញ១គ្រឿង និងសម្ភារៈគាស់ ផ្ទះមួយចំនួនទៅជាមួយផង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៧ បន្ទាប់ពីត្រូវបានចោរគាស់ផ្ទះរត់ចោល លួចយកសំភារះមួយចំនួន។

បុរសជាប្ដីឈ្មោះ ងួន ចាន់ឫទ្ធី អាយុ៣៥ឆ្នាំ មុខរបរជាមន្រ្តីយោធា និងស្រ្តី ជាប្រពន្ធឈ្មោះ ស៊្រុន ចាន់ធឿន មុខរបរលក់ចាបហួយនៅផ្ទះ ពួកគាត់ទាំងពីរនាក់នោះមានទីលំនៅក្នុងភូមិ ថ្មគោល សង្កាត់ចោមចៅ ខណ្ឌណោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្ដីប្រពន្ធខាងលើបាននិយាយប្រាប់នគរបាលថា កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមីនា មានចោរ១ក្រុមបានចូលទៅក្នុងបរិវេណផ្ទះ របស់ពួកគាត់ ហើយបានធ្វើសកម្មភាព វាយបំបែក អំពូលភ្លើងដែលដាក់បំភ្លឺនៅខាងក្នុងបរិវេណផ្ទះនោះ បម្រុងធ្វើសកម្មភាពគាស់ផ្ទះ លួចទ្រព្រសម្បត្តិនៅក្នុង ផ្ទះពួកគាត់។ ប៉ុន្តែចៃដន្យនៅពេលនោះ មេឃជិតធ្លាក់ភ្លៀងពួកគាត់ មានការព្រួយបារម្ភខ្លាចភ្លៀងទទឹក ស៊ីម៉ង់ត៌និងសម្ភារៈសំណង់ ដែលប្អូនគាត់កំពុងសាងសង់ផ្ទះ ហើយទុកនៅជិតផ្ទះនោះដែរ ។ ស្រាប់តែឃើញ ក្រុមចោរកំពុងចូលធ្វើសកម្មភាព ដោយឡែកចោរវិញខណៈបានឃើញគាត់ ក៏បាននាំគ្នារត់គេចខ្លួនយ៉ាង ទាន់ហន់បំផុតចោលសាច់គោប្រឡាក់ទៅដោយថ្នាំបំពុល១ឆ្កែ១ថង់ រួមជាមួយរទេះរុញ១គ្រឿង និងសម្ភារៈ គាស់ផ្ទះមួយចំនួនទៅជាមួយផងដែរ ។ ដោយឡែកទ្រព្យមិនទាន់មានការបាត់បង់ នៅឡើយទេ ព្រោះចោរទើបចូលទៅដល់ ក៏ត្រូវគាត់ឃើញទាន់ហើយចោរនាំគ្នារត់ផាសក្រញ៉ាំតែម្ដង ។ លុះព្រឹកឡើងដោយមានការព្រួយបារម្ភពីសុវត្ថិភាព ទើបពួកគាត់ សម្រេចចិត្តដាក់ពាក្យបណ្ដឹង សុំឲ្យនគរបាលជួយអន្តរាគមន៏ ដោយនាំទៅជាមួយនូវវត្ថុតាង ដែលចោររត់ ចោលខាងលើនោះទៅបង្ហាញនគរបាលផង ដើម្បីឲ្យជួយធ្វើការស្រាវជ្រាវរកមុខសញ្ញាចោរ ៕ សុខាសែនជ័យ

image4 image1 image2 image3


ចែករំលែក៖