ព័ត៌មានទាន់ហេតុការណ៍៖

ស្រីស្អាតមកដល់ផ្សារញ៉ែ ពួកចោរឆក់កាបូបដួលរលាត់អស់ជង្គង់

ចែករំលែក៖

ភ្នំពេញ: នារីម្នាក់ត្រូវបានក្រុមជនសង្ស័យ២នាក់ បានធ្វើសកម្មភាពកាបូបស្ពាយបានសម្រេចទាំងព្រឹក ខណៈដែលរូបនាងកំពុងតែជិះម៉ូតូ ម្នាក់មួយគ្រឿងជាមួយនឹងបងប្រុស បណ្តាលឲ្យនារីរងគ្រោះដួលម៉ូតូ និងរងរបួសរលាត់ដៃជើង ផងដែរ ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ ព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្សារញ៉ែ ក្បែរស្តុបកម្ពុជាក្រោម តាមបណ្តោយផ្លូវលេខ ២១៥ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីនារីរងគ្រោះសុំមិនបញ្ចេញឈ្មោះ និងមិនបានឲ្យអ្នកសារព័ត៌មានថតរូប បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបនាង និងបងប្រុស បានជិះម៉ូតូម្នាក់មួយគ្រឿង តាមបណ្ដោយផ្លូវលេខ២១៥ លុះមកដល់កន្លែងកើតហេតុ នាងបានបត់ម៉ូតូប្រុងទៅផ្ទះ ស្រាប់តែជនសង្ស័យមានគ្នាពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក់និច មកពីក្រោយ រួចធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេចបណ្ដាលឲ្យនាងដួលម៉ូតូ និងរងរបួសរលាត់ដៃជើង តែម្តង ។ ចំណែកឯក្រុមជនសង្ស័យក្រោយកើតហេតុរត់គេចខ្លួនបាត់ស្រមោល រួមទាំងសម្ភារៈជនរងគ្រោះផងដែរ ។

រីឯសម្ភារបាត់បង់នៅក្នុងកាបូបស្ពាយនោះ មានលុយដុល្លារចំនួន៦០ដុល្លារ, ទូរស័ព្ទចំនួន២គ្រឿង រួមមានម៉ាក IPhone 7 មួយគ្រឿង និងម៉ាក SamSung មួយគ្រឿងទៀតផង ៕ ស តារា

IMG_0705 IMG_0696 IMG_0699 IMG_0700 IMG_0704


ចែករំលែក៖