ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងក្រុមម្ចាស់ការពារតំណែងជើងឯកពិភពលោកអាល្លឺម៉ង់ បានរក្សាឥទ្ធិពលខ្លាំងខ្លារបស់ខ្លួនដើម្បីឆ្ពោះទៅកាន់ការប្រកួតពានរង្វាន់ World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ក្រោយពីបានកត់ត្រាជ័យជម្នះរៀងៗខ្លួនក្នុងការប្រកួតជម្រុះកាលពីរាត្រីថ្ងៃទី២៦ ខែមីនា។
នៅឯកីឡដ្ឋាន Wembley របស់ក្រុមជម្រើសជាតិអង់គ្លេស ខ្សែប្រយុទ្ធ Jermain Defoe បាន អបអរការវិលទៅកាន់កីឡាបាល់ទាត់អន្តរជាតិវិញរបស់គេជាមួយនឹងការស៊ុតបាល់បញ្ចូលទីមួយគ្រាប់ ខណៈដែលក្រុមជម្រើសជាតិអង់គ្លេសបានកត់ត្រាជ័យជម្នះ ២-០ លើក្រុមជម្រើសជាតិលីទុយអានី ។
Defoe វ័យ៣៤ឆ្នាំ ដែលបានបង្ហាញខ្លួនឲ្យក្រុមអង់គ្លេសជាលើកទី១របស់គេចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៣នោះ បានស៊ុតបាល់បំប៉ោងសំណាញ់ទីក្នុងតង់ទី២ ដើម្បីរកគ្រាប់បាល់អន្តរជាតិទី២០របស់គេ។ ខ្សែប្រយុទ្ធបម្រុង Jamie Vardy បានបន្ថែមគ្រាប់បាល់ទី២ ខណៈដែលក្រុមជម្រើសជាតិអង់គ្លេស បានពង្រឹងចំណាត់ថ្នាក់លេខ១របស់ខ្លួនក្នុងពូល F។
ក្រុមអង់គ្លេសក្រោមការដឹកនាំរបស់លោក Gareth Southgate បច្ចុប្បន្នគឺជាក្រុមចុងក្រោយគេក្នុងការប្រកួតជម្រុះនៅអឺរ៉ុប ដែលមិនបណ្តោយឲ្យមានគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្លួនទាល់តែសោះសូម្បីតែមួយគ្រាប់។ ក្រុមអង់គ្លេសកំពុងមាន១៣ពិន្ទុ ដោយនាំមុខ៥ពិន្ទុពីលើក្រុមជម្រើសជាតិស្លូវ៉េនីឈរនៅលេខរៀងទី២ក្នុងពូល។
លោក Southgate បានឲ្យដឹងថា «យើងលេងបានល្អប្រសើរជាងមុនបន្តិច ប៉ុន្តែខ្ញុំគិតថា នេះជាក្រុមមួយដែលមកដើម្បីឈ្នះការប្រកួតនេះ ហើយវាពិតជាលំបាកណាស់ក្នុងការទម្លុះតំបន់ការពារ»។
ស្របពេលជាមួយគ្នានេះក្រុមជម្រើសជាតិអាល្លឺម៉ង់ បានរក្សាកំណត់ត្រាឈ្នះរបស់ខ្លួន១០០ភាគរយ ក្រោយពីដណ្តើមបានជ័យជម្នះ ៤-១ លើក្រុមជម្រើសជាតិអាស៊ែបៃហ្សង់ ក្នុងទីក្រុង Baku ខណៈដែលពួកគេបានរក្សាការនាំមុខលើកំពូលតារាងនៃពូល C ដោយមាន១៥ពិន្ទុ។
ក្រុមម្ចាស់ជើងឯកពិភពលោកមួយនេះ និងក្រុមជម្រើសជាតិស្វ៊ីស គឺជាក្រុមដែលរក្សាការកំណត់ត្រាឈ្នះ១០០ភាគរយក្នុងការប្រកួតជម្រុះនៅអឺរ៉ុប ។
ជ័យជម្នះរបស់ក្រុមទាំង២បានបង្ហាញពីឱកាសខិតជិតដណ្តើមយកកៅអីទៅកាន់ការប្រកួត បាល់ទាត់ពានរង្វាន់ពិភពលោក (World Cup 2018 ) ឆ្នាំ២០១៨ ដែលប្រទេសរុស្ស៊ីធ្វើជាម្ចាស់ ផ្ទះ ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតបាល់ទាត់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២ឥ១៧៖
FT | Olimpik Donetsk | 0 – 0 | Karpaty |
|