ភ្នំពេញ ៖ រថយន្តដឹកត្រីមួយគ្រឿងចេញពីអ្នកលឿងចូលមកភ្នំពេញ លើស្ពានព្រះមុនីវង្សចាស់ ត្រូវបានអជ្ញាធរខណ្ឌចំការមនឃាត់ ដោយសារតែពុំមានលិខិតអនុញ្ញាតនៅវេលា មោ៉ង ៩ព្រឹក ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៧ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តែម្ចាស់ររថយន្តដឹងត្រីថាក្នុង១ខែៗផ្ញើវេរលុយតាមវីងអោយសមត្ថកិច្ចរៀងរាល់ខែហ្នឹង ។
ក្រោយពីអជ្ញាធរខណ្ឌការមនឃាត់រថយន្តដឹកត្រីមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3D 6858 ហើយនោះ ម្ចាស់រថយន្តដឹកត្រីមិនបានប្រាប់អត្តសញ្ញាណខ្លួននោះទេ តែបាននិយាយប្រាប់ថា គាត់បានបង់លុយអោយសមត្ថកិច្ចក្នុង១ខែៗចំនួន៣០ម៉ឺនរៀល ដោយវេរតាមវីងអោយរាល់ខែថែមទៀត ហើយបានទៀតថាស្លាកសម្គាល់ P-02 VIP ដែលជាស្លាកសម្គាល់ថាមានលិខិតអនុញ្ញាតត្រឹមត្រូវ ពីសមត្ថកិច្ច ។ ទោះជាយ៉ាងណា ថៅកែត្រីរូបនេះ មិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ថាតើសមត្ថកិច្ចជំនាញខាងណាដែលគាត់បង់ឲ្យនោះទេ ហាក់មានការលាក់លៀមមិនអោយដឹងទេ ។
បើកតាមសម្ដីពីលោក បុ៊ន សុភ័ក្ត្រ អធិបាលរងខណ្ឌចំការមន បានប្រាប់នគរវត្តឲ្យដឹងថា រថយន្តដឹកត្រីខាងលើត្រូវបានសាលាខណ្ឌចំការមន ធ្វើកិច្ចសន្យាកុំអោយមានលើកពីរទៀតបើថ្ងៃក្រោយគ្មានច្បាប់លិខិតអនុញ្ញាតត្រឹមត្រូវ នឹងត្រូវធ្វើតាមច្បាប់ហើយ ៕ ស រស្មី